ជនរងគ្រោះម្នាក់ មានសតិមិនគ្រប់ និងមានជំងឺឆ្កួតជ្រូក បានយកដែកស្រួចចាក់ចំចុងដង្ហើមខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់
(ព្រៃវែង)៖ ជនរងគ្រោះម្នាក់ មានសតិមិនគ្រប់ និងមានជំងឺឆ្កួតជ្រូក បានយកដែកស្រួចចាក់ចំចុងដង្ហើមខ្លួនឯង បណ្តាលឲ្យរងរបួសធ្ងន់បញ្ជូន ទៅមន្ទីរពេទ្យខេត្តព្រៃវែង។
សមត្ថកិច្ចនគរបាលខេត្តព្រៃវែង បានឲ្យដឹងថា ហេតុការណ៍នេះ កើតឡើងនៅម៉ោង១០យប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅភូមិភ្នំគង់ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ជនរងគ្រោះ ឈ្មោះ ឈាន លាង ភេទប្រុសអាយុ៣១ឆ្នាំ ដែលមានសតិមិនគ្រប់ និងមានជំងឺឆ្កួតជ្រូក។
ដោយឡែកមានករណីធ្វើអត្តឃាតមួយទៀត បានកើតឡើងនៅរសៀល ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ នៅចំណុច ភូមិវាំង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ជនរងគ្រោះឈ្មោះ រុន សម្បត្តិ ភេទប្រុសអាយុ៤៤ឆ្នាំ បានយកក្រម៉ាចងកនឹងបង្គោលសសរទ្រុងជ្រូក នៅខាងក្រោយផ្ទះរបស់ខ្លួនបណ្តាលឲ្យស្លាប់តែម្តង។
សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុនៃការធ្វើអត្តឃាតនេះ ដោយសារតែជនរងគ្រោះខឹងខ្លួនមានជំងឺរាំរ៉ៃ ប្រចាំកាយមើលមិនជា៕