ឯកឧត្តម ងួន រតនៈ ចុះសំណេះសំណាល និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរ ជួយថែរក្សាបរិស្ថានអនាម័យ ក្នុងពិធីបុណ្យអុំខេត្ត
យប់ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសំណេះសំណាល និងសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកលក់ដូរ ចូលរួមថែរក្សាបរិស្ថានអនាម័យ ក្នុងឱកាសបុណ្យអុំទូកប្រដែតប្រទីបក្នុងក្រុងបាត់ដំបង ។ នៅការចុះសំណេះសំណាលនេះមានអញ្ជើញចូលពីលោកនាយករដ្ឋបាលខេត្ត លោកអភិបាលក្រុង អធិការក្រុង នាយកទីចាត់ការផែនការ និងវិនិយោគ និងអ្នកពាក់ព័ន្ធជាច្រើនទៀត។
ក្នុងអញើញចុះសំណេះសំណាលនេះឃើញថាបងប្អូនប្រជាពលរដ្ឋបានសម្តែងភាពសប្បាយរីករាយ និងការទាក់ទាញ ការរៀចំភ្លើងព័ណ៌ពី ១ឆ្នាំទៅ ១ឆ្នាំ និងបានសំណូមពរឱ្យរដ្ឋបាលខេត្តបាត់ដំបង ជាពិសេស ឯកឧត្តម អភិបាលខេត្ត បន្តរៀបចំពិធីបុណ្យអុំទូកក្នុងខេត្តជារៀងរាល់ឆ្នាំ ដើម្បីបង្កើតការសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តមកលេងកំសាន្តក្នុងពិធីបុណ្យអុំទូក
នៅក្នុងនោះដែរបងប្អូនប្រជាជនដែលបានមកដើរកំសាន្តក្នុងឱកាសបុណ្យអុំទូកខេត្ត ក៏សំណូមដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញមកទស្សនាពិធីបុណ្យអុំទូកប្រដែតប្រទីបនៅក្រុងបាត់ដំបង សូមចូលរួមថែរក្សាអនាម័យបរិស្ថាន សូមកុំចោលសំរាមពាសវាលពាសកាល សូមចោលសំរាមក្នុងធុងសំរាម និងវិចខ្ចប់ឱ្យបានត្រឹមត្រូវផងដែរ ៕