ថ្ងៃច័ន្ទ ទី២០ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រាជរដ្ឋាភិបាលចេញអនុក្រឹត្យសម្រេចអនុញ្ញាតឲ្យធ្វើចរាចរ និងប្រើប្រាស់ក្រដាសប្រាក់១៥០០០រៀល ដែលទើបបោះពុម្ពថ្មី
Thu,10 October 2019 (Time 12:11 PM)
ដោយ ៖ (ចំនួនអ្នកអាន: 532នាក់)

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចអនុញ្ញាតឲ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ទូទាំងប្រទេសកម្ពុជា នូវក្រដាសប្រាក់រៀល ប្រភេទ ១៥០០០រៀល ដែលទើបចេញថ្មី។

សូមជម្រាបថា ការសម្រេចបោះពុម្ពក្រដាសប្រាក់គំរូថ្មី ១៥០០០រៀល របស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

គួរបញ្ជាក់ថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០១៩ខាងមុខនេះ គឺជាព្រះរាជពិធីបុណ្យខួបលើកទី១៥ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ របស់ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី៕

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីបិទវគ្គបណ្តុះបណ្តាល ស្ដីពីការពង្រឹងសមត្ថភាពអ្នកសារព័ត៌មានវគ្គទី ៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ភឺន ផល្លា ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ()

ព័ត៌មានគួរចាប់អារម្មណ៍

កម្ពុជា នឹងប្រារព្ធពិធីតាំងពិព័រណ៍ដេីមឈេី និងចែកជូនដេីមឈេីទូទាំងប្រទេស ដេីម្បីបៃតងភាព និងចីរភាពបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដាក់ចេញបន្ទាប់ពីកម្ពុជាយើងបានទប់ស្កាត់ ការពារការប្រើប្រាស់ និងបោះចោលថង់ប្លាស្ទិកបានច្រើនជាងការបោះចោល ទៅក្នុងទីសាធារណៈ ទទួលបានជោគជ័យរួចមកហើយ (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ផែនទីដែនជម្រកសត្វព្រៃកែវសីមា ៣ ផ្ទាំង និងសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ប្រគល់ជូន លោកមេភូមិត្រពាំងឈូក ទុកអនុវត្ត និងផ្សព្វផ្សាយ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
348 នាក់
ម្សិលមិញ :
173 នាក់
សប្តាហ៍នេះ :
1719 នាក់
ខែនេះ :
12623 នាក់
3 ខែនេះ :
37928 នាក់
សរុប :
409731 នាក់