ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អគ្គនាយកដ្ឋានកាំកុងត្រូល និងអង្គការអន្តរជាតិមួយប្រចាំកម្ពុជា បើកវគ្គបណ្ដុះបណ្ដាលស្ដីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ
Thu,10 October 2019 (Time 12:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 638នាក់)

(បាត់ដំបង)៖ អគ្គនាយកដ្ឋានកាំកុងត្រូល សហការជាមួយអង្គការហេឡែនខេលល័រអន្តរជាតិប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងការអនុវត្តអនុក្រឹត្យលេខ១៣៣ គឺការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ នៅមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ក្រោមអធិបតីភាពលោក ផាន អូន អគ្គនាយករង នៃអគ្គនាយកដ្ឋានកាំកុងត្រូល លោក ជុំ សែនវាសនា អ្នកសម្របសម្រួលគម្រោងការវាយតម្លៃ និងការស្រាវជ្រាវការចិញ្ចឹមទារកនិងកុមារ នៃអង្គការហេឡែនខេលល័រអន្តរជាតិកម្ពុជា លោកស្រី លី សុខហ័ង្គ ប្រធានកម្មវិធីអង្គការហេឡែន ខេលល័រអន្តរជាតិកម្ពុជា កញ្ញា ស៊ុន ឆវី ជំនួយការបច្ចេកទេសអង្គការពិភពលោកផ្នែកអាហារូបត្ថម្ភ។

វគ្គបណ្ដុះបណ្ដាលនេះ មានការចូលរួមពីតំណាងសាខាកាំកុងត្រូលចំនួន៥ គឺខេត្តបាត់ដំបង ប៉ៃលិនឧត្ដរមានជ័យ បន្ទាយមានជ័យ និងពោធិ៍សាត់ ក្នុងមួយសាខាចំនួន ០៥នាក់ និងតំណាងមន្ទីរពាណិជ្ជកម្ម ខេត្តបាត់ដំបងចូលរួមផងដែរ។

លោក ផាន អូន បានថ្លែងថា គោលបំណង នៃវគ្គបណ្តុះបណ្តាលថ្ងៃនេះ គឺដើម្បីពង្រឹងចំណេះដឹង និងការកសាងសមត្ថភាពលើការអនុវត្ត និងការតាមដានត្រួតពិនិត្យការអនុវត្តអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារ ។

លោក ផាន អូន បានលើកឡើងថា ការបំបៅកូនដោយទឹកដោះម្តាយ គឺជាការវិនិយោគដ៏ប្រសើរបំផុតសម្រាប់ជិវិតកូនយើង ហើយការបំបៅកូន ដោយទឹកដោះម្តាយ អំឡុងពេលម៉ោងដំបូង បន្ទាប់ពីសម្រាលការបំបៅកូន ដោយទឹកដោះម្តាយតែមួយមុខគត់ សម្រាប់កុមារអាយុពី០-៦ខែ និងការបន្តបំបៅកូន ដោយទឹកដោះម្តាយរហូតដល់កុមារអាយុ០២ឆ្នាំយ៉ាងតិច ឬលើសពីនេះ ជាមួយនឹងការផ្តល់អាហារបន្ថែមឱ្យបានសមស្របសម្រាប់កុមារអាយុពី០៦ខែឡើងទៅ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់ទារក និងកុមារ ទាំងផ្នែកសុខភាព បញ្ញា និងស្មារតី ព្រមទាំងផ្តល់ឱ្យទារកនូវការចាប់ផ្តើមជីវិតដ៏ល្អស្របតាមពាក្យស្លោកមួយពោលថា” គ្រួសារវៃឆ្លាតគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ “។ បន្ថែមលើអត្ថប្រយោជន៍ផ្នែកសុខភាព បញ្ញា និងស្មារតី ការបំបៅកូនដោយទឹកដោះម្តាយ_ជួយសន្សំថវិកាគ្រួសារបានយ៉ាងច្រើន ដោយការមិនចំណាយប្រាក់ទិញម្សៅទឹកដោះគោដែលផ្សំតាមរូបមន្ត។ ការបំបៅកូនដោយទឹកដោះម្តាយគឺជាកត្តាដ៏សំខាន់មួយក្នុងការធានានូវសិទ្ធផ្នែកសុខភាពនៃកុមារ និងមានតួនាទីដ៏សំខាន់ក្នុងការកំណត់អាយុជីវិតរបស់កុមារ ។

លោកអគ្គនាយករង បានលើកឡើងថា រដ្ឋាភិបាល នៃប្រទេសនានាទូទាំងពិភពលោក បានទទួលយកនូវយុទ្ធសាស្រ្តទាំងនេះ និងក្រុមអន្តរជាតិស្តីពីការផ្សព្វផ្សាយ លក់ផលិតផលជំនួសទឹកដោះម្តាយ ក្នុងគោលបំណង ដើម្បីគាំពារ លើកកម្ពស់ និងគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ ។ អាស្រ័យហេតុនេះដើម្បីការពារ និងលើកកម្ពស់សុខភាពការរស់រានមានជីវិតរបស់កុមារ មានតែការលើកកម្ពស់ការផ្សព្វផ្សាយ ស្តីពីការការពារ និងចាំបាច់ធ្វើការគាំទ្រដល់ការបំបៅកូនដោយទឹកដោះម្តាយ ហើយការផ្សព្វផ្សាយលក់ផលិតផល សម្រាប់ចិញ្ចឹមទារកនិងកុមារ ត្រូវតែគ្រប់គ្រងឱ្យបាន និងស្របតាមអនុក្រឹត្យលេខ១៣៣ និងក្រមអន្តរជាតិស្តីពីការផ្សព្វផ្សាយ លក់ផលិតផលជំនួសទឹកដោះម្តាយ។ អនុក្រឹត្យលេខ១៣៣ បានចូលជាធរមាននៅខែឧសភា ឆ្នាំ២០០៦ គឺ៦ខែក្រោយថ្ងៃចុះហត្ថលេខារបស់ប្រមុខរាជរដ្ឋាភិបាល ហើយកម្ពុជាបានក្លាយជាប្រទេសទី ១២៥ ក្នុងចំណោមប្រទេសទាំង១៩២ ដែលបានអនុម័តតាមក្រមអន្តរជាតិស្តីពីការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្តាយ ។ ការអនុម័តអនុក្រឹត្យនេះបង្ហាញឱ្យឃើញពីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ រួមចំណែកកាត់បន្ថយអត្រាស្លាប់របស់កុមារ ដែលមានកម្រិតខ្ពស់នៅឡើយនៅប្រទេសកម្ពុជា ហើយការអនុវត្តអនុក្រឹត្យនេះនឹងធានាថា ការចិញ្ចឹមកូនដោយទឹកដោះម្តាយត្រូវបានគាំទ្រ និងលើកកម្ពស់ពីយើងទាំងអស់គ្នា។

ដូច្នេះដើម្បីជំរុញការបំបៅកូនដោយទឹកដោះម្តាយឡើងវិញ យើងត្រូវមានផែនការជាយុទ្ធសាស្រ្តជាក់លាក់មួយចំនួនដូចជា ពង្រឹងការអនុវត្តច្បាប់ដោយពង្រឹងសមត្ថភាព សមត្ថកិច្ចអនុវត្តច្បាប់(កាំកុងត្រូល) រឹតបន្តឹងការអនុវត្តការអនុវត្តច្បាប់របស់អាជីវករដែលពាក់ព័ន្ធ និងបញ្ហាបការយល់ដឹង ពីខ្លឹមសារអនុក្រឹត្យលេខ១៣៣ និងប្រកាសរួមអន្តរក្រសួងលេខ០៦១ ស្តីពីការផ្សព្វផ្សាយផលិតផលសម្រាប់ ចិញ្ចឹមទារកនិងកុមារដល់ភាគីពាក់ព័ន្ធ ហើយវគ្គបណ្តុះបណ្តាល រយៈពេល២ថ្ងៃកើតមានឡើង នាថ្ងៃនេះជាចំណែកមួយនៃផែនការនេះ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
781 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3518 នាក់
ខែនេះ :
10355 នាក់
3 ខែនេះ :
31895 នាក់
សរុប :
487760 នាក់