លោក អុី សុខឡេង និងភរិយា អញ្ជើញទៅសួរសុខទុក្ខ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលកំពុងសំរាកព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ ឯទីក្រុងបាងកក
ខេត្តព្រះសីហនុ៖ ឆ្លៀតពេលទំនេរ ថ្ងៃចុងសប្តាហ៍ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩នេះ លោក អុី សុខឡេង អភិបាលក្រុងខេត្តព្រះសីហនុ និងភរិយា
បានអញ្ជើញធ្វើដំណើរទៅសាកសួរសុខទុក្ខ និងជូនថវិកាផ្ទាល់ខ្លួន ដល់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ដែលកំពុងសំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ឯទីក្រុងបាងកក ប្រទេសថៃ ។
លោកឧត្តមតសេនីយ៍ទោ ជួន ណារិន្ទ សូមជូនពរដល់លោកអភិបាលក្រុង និងភរិយា ជួបប្រទះតែសេចក្ដីសុខគ្រប់ប្រការ និងសម្រេចគ្រប់ភារកិច្ច ជាពិសេស ធ្វើដំណើរ ប្រកបដោយសុខសុវត្ថិភាព។
តាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យថា ស្ថានភាពជម្ងឺរបស់លោកស្នងការខេត្ត បានល្អប្រសើរវិញហើយ។ សូមជម្រាបថា លោកឧត្ដមសេនីយទោ ជួន ណារិន្ទ បានមានជំងឺជាទម្ងន់ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យប្រទេសថៃ កាលពីរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៩នេះ ដើម្បីសង្គ្រោះព្យាបាលបន្ត ក្រោយការព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់មួយរយៈ ។
ក្រុមគ្រូពេទ្យបញ្ជាក់ថា ស្ថានភាពជំងឺរបស់លោកស្នងការ បានល្អប្រសើរឡើងវិញហើយ ។
ខណៈដែលលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ សំរាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ គេឃើញ
បងប្អូនប្រជាពលរដ្ឋ រួមនឹងថ្នាក់ដឹកនាំនានា និងអ្នកតាមបណ្តាញសង្គមហ្វេសប៊ុក យ៉ាងច្រើន នៅតែបន្តជូនពរឱ្យលោកស្នងការ ឆាប់ជាសះស្បើយ ដើម្បីឆាប់បានវិល ត្រឡប់មកបម្រើការងារវិញ និងបម្រើប្រជាពលរដ្ឋ ដូចៗមុន៕