ព្រះសីហនុ៖ វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ លោក ម៉ាង ស៊ីណេតអភិបាលខេត្តស្តីទី ខេត្តព្រះសីហនុសហការជាមួយនិងលោក ហេង ប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដោយមានការសម្របសម្រួលនិតិវិធីច្បាប់ពីលោក ហួត វិចិត្រព្រះរាជអាជ្ញារងខេត្ត សាលាដំបូងខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ ចុះឡោមព័ទ្ធផ្ទះល្វេងមួួយកន្លែង រួចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនិងករណីបង្ខាំងមនុស្សខុសច្បាប់ចំនួន០៧នាក់ និងបានប្រើទារុណកម្មសាហាវឃោឃៅទៅលើជនរងគ្រោះជាង១០នាក់ នៅម្តុំផ្លូវបេតុងរោងចក្រRCI ស្ថិតក្នុងក្រុម១២ ភូមិ០៣ សង្កាត់លេខ០១ ក្រុង/ខេត្តព្រះសីហនុ។លោកឧត្តមសេនីយ៍ត្រីហេង ប៊ុនទីមានប្រសាសន៍ថា ជាបឋមសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន០៧នាក់។*ដកហូតបានវត្ថុតាង រួមមាន៖-ទូរសព្ទ០៦គ្រឿង-ខ្នោះដៃចំនួន១០-ខ្នោះជើងចំនួន៤-ស្រោមខ្នោះចំនួន៤-ក្រណាត់រំមុខចំនួន២-កាំបិតបុ័ងតោចំនួន១-កំប៉ុងហ្គាសចំនួន២៥-លិខិតឆ្លងដែនចំនួន១-កិច្ចសន្យាជួលផ្ទះចំនួន១-អត្តសញ្ញាណបណ្ណ័ជនជាតិចិនចំនួន១ច្បាប់។បច្ចុប្បន្នជនរងគ្រោះបញ្ចូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត រីឯជនសង្សយ័និងវត្ថុតាំងបញ្ចូនទៅអាវុធហត្ថខេត្ត ដើម្បីបន្តនិតិវិធីតាមច្បាប់ច្បាប់។
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា