ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តព្រះសីហនុបើកកិច្ចប្រជុំក្រុមការងារបោះបង្គោល តំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ
Thu,10 October 2019 (Time 01:26 PM)
ដោយ ៖ (ចំនួនអ្នកអាន: 878នាក់)

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពន្លឿនក្រុមការងារបោះបង្គោលតំបន់ប្រើប្រាស់ច្រើនយ៉ាងព្រែកទឹកសាបក្បាលឆាយ មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្ទីរបរិស្ថាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលក្រុងព្រះសីហនុ ចៅសង្កាត់លេខ១។
លោក សៀក វណ្ណា អនុរដ្ឋលេខាធិការក្រសួងដែនដីនគរូបនីយកម្ម និងសំណង់ មានប្រសាសន៍ថា ដោយសារតែក្រុមការងារយើងមានបទពិសោធន៍ ចុះទៅដល់គោលដៅនីមួយៗ ចាប់ផ្តើមការងារក្នុងការដាំបង្គោលនៅក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងទឹកសាបក្បាលឆាយ ក្រុង ខេត្តព្រះសីហនុ ដោយធ្វើការបែងចែកក្រុមការងារជាពីរក្រុម ដើម្បីឱ្យក្រុមការងារនីមួយៗចុះបោះបង្គោលបានលឿន រលូនតាមការគ្រោងទុក ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដោយឯកភាពបង្កើតក្រុមការងារជាពីរក្រុម និងមានចៅសង្កាត់រងចូលរួមក្នុងការបោះបង្គោល ដើម្បីឱ្យក្រុមការងារបច្ចេកទេសរបស់យើង ចាប់ផ្តើមដំណើរការបានលឿន។ ក្រុមការងារនីមួយៗត្រូវមានឡានស្ទូចមួយគ្រឿង ដើម្បីជួយសម្រួលការងារលើកដាក់បង្គោល។ សុំឱ្យក្រុមការងារបច្ចេកទេស ស្រង់ក្បាលដីដែលសង់លយចូលដីរដ្ឋ យើងមានវិធានការចំនួនពីរដូចជា ៖
១. បើដីមិនទាន់ចុះបញ្ជីទេ មិនអនុញ្ញាតឱ្យចុះបញ្ជី បើគាត់មិនរើរបងដែលលយចូលដីរដ្ឋចេញ។
២. សូមក្រុមការងារសម្រង់ឱ្យច្បាស់នូវក្បាលដីដែលលយចូលដីរដ្ឋប៉ុន្មានម៉ែត្រការ៉េ និងធ្វើការជូនដំណឹងឱ្យគាត់រុះរើរបងចេញ ប្រសិនបើគាត់មិនសហការជាមួយក្រុមបច្ចេកទេស យើងអាចឈានទៅលប់បណ្ណគាត់ចេញ ដើម្បីការគ្រប់គ្រង កុំឱ្យមានការបំពានលើដីរដ្ឋបន្តទៀត៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
764 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3501 នាក់
ខែនេះ :
10338 នាក់
3 ខែនេះ :
31878 នាក់
សរុប :
487743 នាក់