ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០១៩
គេហទំព័រ សារព័ត៌មាន ហង្សនាគ
កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឆ្មក់ចូលបង្ក្រាប ទីតាំងក្លឹបកម្សាន្តKTV AJR បង្កប់គ្រឿងញៀន និង ធ្វើការឃាត់ខ្លួន អ្នកជួញដូរ និង ប្រើប្រាស់ បានមួយចំនួន
Wed,19 June 2019 (Time 12:39 PM)
ដោយ ៖ (ចំនួនអ្នកអាន: 67នាក់)


ក្រុងប៉ោយប៉ែត៖ ករណីមិនរាងចាលមែន បង្កប់គ្រឿងញៀន ក្នុងក្លឹបកម្សាន្ត KTV AJR ដែលមានទីតាំងនៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ និង លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និង មានការសម្របសម្រួល ដោយលោក តែង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះបង្រ្កាប ទីតាំងបង្កប់គ្រឿងញៀន និង ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងគ្រឿងញៀន បានមួយចំនួនធំ។

ក្នុងការចុះប្រតិបត្តិការឆ្មក់បង្រ្កាបនេះ រហូតដល់ ម៉ោង០១ និង៣០នាទីរំលងអធ្រាតថ្ងៃទី១៤ ខែឆ្នាំដដែល និង បានឃាត់ខ្លនជនសង្ស័យ ពាក់ព័ន្ធករណី រក្សាទុកជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន ។ បើតាមកម្លាំងអាវុធហត្ថបានឲ្យដឹងថា៖ ក្នុងករណីខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលមានឈ្មោះ៖ ១.ឈ្មោះ សេង គឹមសៀ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

២.ឈ្មោះ ស៊ី សំណាង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៣.ឈ្មោះ ស៊ី ណាក់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្សាររ៉ុងក្លឿ ប្រទេសថៃ ។

៤.ឈ្មោះ រស់ ភារុណ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅបណ្តោះអាសន្នភូមិក្បាល ស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ម្ចាស់ទីតាំងAJR)។

ចំនែកអ្នកប្រើប្រាស់គ្រឿងញៀនមាន៖ ៥.ឈ្មោះ ណាង ពិសិដ្ឋ ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរ លក់ឥវ៉ាន់ផ្សារថៃ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៦.ឈ្មោះ ហេង ឡៃហួរ ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅ ភូមិព្រៃព្រិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៧.ឈ្មោះ ពេជ្រ វណ្ណឌី ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅ ភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៨.ឈ្មោះ ខាត់ សុខា ភេទប្រុស អាយុ៣៩ឆ្នាំ ទីលំនៅ ភូមិប៉ោយប៉ែត សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

៩.ឈ្មោះ សាំង ហេងចន្តា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចដដែលបានបន្តថា៖ វត្ថុតាងដកហូតបានរួមមាន៖ ម្ស៉ៅពណ៌សចំនួន១១២ថង់តូច។ គ្រាប់ថ្នាំម៉ាកហ្វាយៗចំនួន៣១គ្រាប់ ។ ថ្នាំគ្រាប់ពណ៌ខៀវចំនួន១១៤គ្រាប់។ ថ្នាំគ្រាប់ពណ៌លឿងចំនួន៥៩គ្រាប់។ ថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន១១៤គ្រាប់។ ថ្នាំគ្រាប់ពណ៌កាហ្វេចំនួន១៨គ្រាប់ និង០១កំណាត់។ ថ្នាំគ្រាប់ពណ៌ត្រួយចេកចំនួន១៣គ្រាប់។ ថ្នាំក្រវីប្រភេទទឹកចំនួន១៣ដប។ ថ្នាំប្រភេទកេតាមីនទឹកចំនួន១៥១ដប។ អាវុធខ្លីប្រភេទSig Sauerនចំនួន១ដើម,បង់ចំនួន១ និង គ្រាប់កាំភ្លើងខ្លីចំនួន៦៣គ្រាប់។ និង រថយន្តចំនួន០១គ្រឿង ម៉ាក ថុនរ៉ា ពណ៌ស្ក ពាក់ស្លាកលេខ: ភ.ព 2AK.9119 (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស)។ ម៉ូតូចំនួន០២គ្រឿង ម៉ាកPCX ពណ៌ស -ក្រហម គ្មានស្លាកលេខ (មធ្យោបាយសំរាប់ប្រព្រឹត្តិបទល្មើស) និងម៉ាកស្កុបពី ពណ៌ស គ្មានស្លាកលេខចំនួន០១គ្រឿង។

លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ជនសង្ស័យខាងលើនេះ បានរក្សារទុក;ជួញដូរ និងប្រើប្រគ្រឿងញៀន នៅចំណុចក្នុងខារ៉ាអូខេ AJR ស្ថិតនៅភូមិសាមគ្គីមានជ័យ។ លោកបានបន្តទៀតថា៖ បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំង អ.ហ ក្រុងឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅទីបញ្ជាការអាវុធហត្ថខេត្ត បន្តតាមនីតិវិធីនៃច្បាប់៕

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
148 នាក់
ម្សិលមិញ :
461 នាក់
សប្តាហ៍នេះ :
3515 នាក់
ខែនេះ :
15661 នាក់
3 ខែនេះ :
35562 នាក់
សរុប :
52532 នាក់