ថ្ងៃពុធ ទី១៧ ខែកក្កដា ឆ្នាំ២០១៩
គេហទំព័រ សារព័ត៌មាន ហង្សនាគ
លោកឧត្តមសេនីយ៍ទោអាត់ខែម មានគំរោងធ្វើតេស្ថទឹកនោម លើនគរបាលណាសង្ស័យ ជក់គ្រឿងញៀននៅពេលខាងមុខ
Wed,19 June 2019 (Time 12:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 10នាក់)


ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០១៩នេះនៅស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានលើកឡើង ក្នុងពិធីជួបប្រជុំគោរពទងជាតិដល់កងកម្លាំងនគរបាលទាំងអស់ថាលោក និងមានគំរោងធ្វើតេស្ថទឹកនោមចំពោះនគរបាលក្រោមបង្គាប់មួយចំនួន ដែលជាមុខសញ្ញាសង្ស័យប្រើប្រាស់គ្រឿងញៀន ដើម្បីពង្រឹងអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់លើវិធានការរិត បន្តឹងនិងការទប់ស្កាត់ពាក់ព័ន្ធបញ្ហានគរបាលជក់គ្រឿងញៀននេះ។

បើតាមការអះអាងរបស់លោកអាត់ខែមមានប្រសាសន៍ថា កន្លងមកមានកងកម្លាំងនគរបាលមួយចំនួនតូចបានរកឃើញ ពាក់ព័ន្ធបញ្ហាគ្រឿងញៀននេះការធ្វើតេស្ថទឹកនោមនេះចំពោះតែកម្លាំងនគរបាល ក្រោមបង្គាប់មិនធ្វើទូទៅនោះទេ គឺធ្វើចំពោះមុខសញ្ញាដែលមានការសង្ស័យប្រើប្រាស់គ្រឿងញៀនតែប៉ុណ្ណោះ។លោកអាត់ខែមបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីធ្វើតេស្ថទឹកនោមប្រសិនរកឃើញនគរបាលណាមាន ផ្ទុកសារធាតុគ្រឿងញៀនត្រូវចាត់វិធានការតាមផ្លូវច្បាប់ហើយ។

ពាក់ព័ន្ធនិងគ្រឿងញៀននេះផងដែរលោកអំពាវនាវ ឲ្យកម្លាំងនគរបាលក្រោមបង្គាប់ទាំងអស់ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន មិនតែប៉ុណ្ណោះបញ្ហាគ្រឿងញៀននេះ បានអនុវត្តតាមបទបញ្ជារបស់សម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ស ខេង ក្នុងការលប់បំបាត់គ្រឿងញៀនតាមក្លឹបសប្បាយ ខារ៉ាអូខេ ផ្ទះសំណាក់ សណ្ឋាគារ កាស៊ីណូ នៅឆ្នាំ២០១៩លោកនិងគ្រោងកោះអញ្ជើញម្ចាស់ក្លឹបរាំសប្បាយ ភោជនីយដ្ឋាន ផ្ទះសំណាក់ ខារ៉ាអូខេ សណ្ឋាគារ កាស៊ីណូ មកជួប្រជុំផ្សព្វផ្សាយអប់រំអំពីវិធានការ ច្បាប់ដើម្បីឲ្យម្ចាស់ទីតាំងទាំងនោះបានចូលរួម និងសហការជាមួយសមត្ថកិច្ចដើម្បីធ្វើការទប់ស្កាត់បញ្ហាគ្រឿងញៀននេះឲ្យបានមួយរយភាគរយ។

លោកអាត់ខែមបានបញ្ជាក់ឲ្យដឹងទៀតថាក្រោយពីប្រជុំផ្សព្វផ្សាយ ជូនដល់ពួកគាត់នោះហើយលោកនិងមានផែនការដើម្បី ចុះត្រួតពិនិត្យនិងបបង្រ្កាបតែម្តងបញ្ហានេះនិងអនុវត្តឲ្យបានម៉ឺងម៉ាត់តាមវិធានការផ្លូវច្បាប់តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកឧត្តមសេនីយ៍ទោអាត់ខែម មានគំរោងធ្វើតេស្ថទឹកនោមលើនគរបាលណាសង្ស័យ ជក់គ្រឿងញៀននៅពេលខាងមុខ (កម្ពុជាសន្តិភាព)

ព័ត៌មានគួរចាប់អារម្មណ៍

កម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ឆ្មក់ចូលបង្ក្រាប ទីតាំងក្លឹបកម្សាន្តKTV AJR បង្កប់គ្រឿងញៀន និង ធ្វើការឃាត់ខ្លួន អ្នកជួញដូរ និង ប្រើប្រាស់ បានមួយចំនួន (កម្ពុជាសន្តិភាព)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
217 នាក់
ម្សិលមិញ :
305 នាក់
សប្តាហ៍នេះ :
2064 នាក់
ខែនេះ :
8668 នាក់
3 ខែនេះ :
8668 នាក់
សរុប :
17187 នាក់