ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០១៩
គេហទំព័រ សារព័ត៌មាន ហង្សនាគ
ក្រុមគ្រួសារសព លោកយាយទុយយុត បានទទួលអំណោយ ពីអង្គភាពអាវុធហតខេត្ត ថវិកា ១.២០០.០០០រៀលនិងសម្ភារះមួយចំនួនធំ ខេត្តបន្ទាយមានជ័យះ
Wed,19 June 2019 (Time 12:42 PM)
ដោយ ៖ ហង្សនាគ (ចំនួនអ្នកអាន: 67នាក់)


ខេត្តបន្ទាយមានជ័យះ ដោយទទួលតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៌សៅ សុខាអគ្គមេបញ្ជារងនៃ កងយោធពលខមរភូមិន្ទនិងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃកន្លងមកលោកតែងតែឲ្យមេបញ្ជាការខេត្ត ក្រុងទាំងអស់ត្រូវបន្តចុះជួយឧបត្ថម្ភជាឋវិកានិងសម្ភារះដល់ គ្រួសារទុរគ្គតជន គ្រួសារផ្ទុកមេរោគអេដ៍ និងកុមារកំព្រាឲ្យបាននិងគ្រួសារទីទាល់ក្រគ្មាន លុយធ្វើបុណ្យសពជាប្រចាំដែលជួបទុក្ខលំបាកផ្សេងៗជាយថាហេតុ​ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីនោះឡេីយ​លោកឧត្តមសេនីយ៍ត្រីបោនប៊ិន មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានចាត់តាំង ឲ្យលោកឧត្តមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ មេបញ្ជាការរង​កងរាជអាវុធហត្ថខេត្ត​ តំណាងឲ្យអង្គភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ រួមជាមួយសហការី បាននាំយកសម្ភារៈ​ និងថវិកា ១.២០០.០០០រៀល អង្ករ​ ២ការ៉ុង ស្មេី ១០០គីឡូក្រាម​ មី ៤កេស ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ និងទឹកបរិសុទ្ធ ២០យួរ​យកទៅចូលរួមរំលែកមរណ:ទុក្ខ​ ដល់

ក្រុមគ្រួសារសព លោកយាយ ឈ្មោះ ទុយ​ យុត​ ភេទ ស្រី​ អាយុ ៨៧ឆ្នាំ​ ដែលបានទទួលមរណៈភាពដោយជរាពាធ​ ត្រូវជាម្តាយរបស់លោកអនុសេនីយ៍ឯក​ កែវ​ ហល់​ ជំនួយការ​ ការិយាល័យបច្ចេកទេស ស្ថិតនៅភូមិគោកស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ១ង០១៩នេះ។

ក្នុងពិធីបុណ្យសពនោះលោកឧត្តមសេនីយ៍ត្រី ស៊ុន​ សម្បត្តិ បានមានប្រសាសន៍ថាដោយសារតែក្រុមគ្រួរសារសពលោកយាយទុយ​ យុត​ក្រីក្រពេកទើបអង្គភាពអាវុធហត្ថខេត្តបន្ទាយមានជ័យដឹកនាំ ដោយលោកនិងសហការីជាច្រើននាក់ទៀតបាននាំយកឋវិកាយកទៅចូលបុណ្យសពលោកយាយ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យសពតាមការគួរឲ្យចប់ចុងចប់ដើម។

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
160 នាក់
ម្សិលមិញ :
461 នាក់
សប្តាហ៍នេះ :
3527 នាក់
ខែនេះ :
15673 នាក់
3 ខែនេះ :
35574 នាក់
សរុប :
52544 នាក់