ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០១៩
គេហទំព័រ សារព័ត៌មាន ហង្សនាគ
លោក​ ឡាយ វិសិដ្ឋ​ បើកដៃឲ្យ​លោក សួស ​សុផានិតនាយផ្នែករ​ដ្ឋបាលព្រៃ​ឈើ ក្រ​វាញ ​ប្រមូលលុយ​ពីឈ្មួញគ្រប់​ច្រកល្ហកលោក​ ម៉ៅ ​ធនិន ​អភិបាលខេ​ត្តពោធិ៍សាត់រ​ក្សាភាពស្ងៀម​ស្ងាត់
Wed,19 June 2019 (Time 12:44 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 2056នាក់)


ប្រភព​ដែល​ស្និទ្ធ​នឹង​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ បាន​ឲ្យ​ដឹងថា ឈ្មួញ​មួយចំនួន​អាច​ប្រមូល​ទិញ​ឈើ​ក្នុងស្រុក​ភ្នំក្រវាញ និង​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​រលូន​ដោយសារ​ពួកគេ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​លោក សួស សុ​ផានិត ហើយ​បង់លុយ​តាម​ការកំណត់​។

ទន្ទឹមនឹងនេះម្ចាស់រោងសិប្បកម្មកែច្នៃច្នៃ​ឈើ​ជាច្រើន​កន្លែង​ក្នុងស្រុក​ភ្នំក្រវាញ អាច​បន្ត​អាជីវកម្ម​របស់​ពួកគេ​យ៉ាង​សុខ​ស្រួល​ដោយសារ​មានការ​សម្របសម្រួល​ពី​សំណាក់​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ និង​ពី​សំណាក់​លោក ពាក្យ មនោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រវាញ​។

ទាំង​លោក សួស សុ​ផានិត និង​លោក ពាក្យ មនោ តែង​យកឈ្មោះ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ មក​ប្រើ​ដើម្បី​ការពារ​ទង្វើ​របស់​ពួកគេ។

ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា រយៈពេល​ជិត​២​សប្ដាហ៍​ដើមខែ​មិថុនា ឆ្នាំ​២០១៩​នេះ ក្រុម​ឈ្មួញ​ទាំង​ធំ​ទាំង​តូច​នៅតែ​អាច​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ដោយសារ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ដែល​កំពុង​ល្បីល្បាញ​ខាង​ប្រព្រឹត្ត​អំពើពុករលួយ​។

ទាក់ទងនឹងបញ្ហានេះមន្ត្រីរាជការនៅក្ននៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ មួយចំនួន​បានលើកឡើង​ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​ពី​សំណាក់​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ ទេនោះ​គឺ​លោក សួស សុ​ផានិត មិន​ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។

ក្នុងនោះ​ឈ្មួញ​ឈ្មោះ ចែ​ភក្ដិ និង​ប្ដី​នៅតែ​ឈរជើង​ប្រមូល​ទិញ​ឈើ​ដឹកជញ្ជូន​ចេញពី​ស្រុក​ភ្នំក្រវាញ យ៉ាង​ពេញបន្ទុក​ព្រោះ​អាង​មាន​លោក សួស សុ​ផានិត ជា​បង្អែក​ដ៏​រឹងមាំ​ហើយក៏​មានការ​បែងចែក​ផលប្រយោជន៍​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​ផងដែរ​។

ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ស្រុក​ភ្នំក្រវាញ បាន​បង្ហើប​ឲ្យ​ដឹងថា ពួកគេ​ត្រូវ​បង់លុយ​ឲ្យ​លោក ពាក្យ មនោ នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ក្រវាញ និង​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ តាម​ការកំណត់​ទើប​អាច​ចៀស​ផុតពី​ការបង្ក្រាប ហើយ​ដឹកជញ្ជូន​ឈើ​ទៅដល់​គោលដៅ​យ៉ាង​រលូន​។

ប្រភពពី​មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹងថា ថ្មីៗ​នេះ​ទំនងជា​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ចង់​ដើរ​ខ្សែលើ​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ ទើប​លោក ឡាយ វិសិដ្ឋ កោះហៅ​លោក សួស សុ​ផានិត ទៅ​សួរនាំ​ដល់​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ តែម្តង​។

ចំណែក​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ បាន​រក្សា​ភាព​ស្ងៀមស្ងាត់​ក្នុងខណៈដែល​លោក ឡាយ វិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ និង​លោក សួស សុ​ផានិត នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រវាញ ឃុបឃិត​ឲ្យ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​និង​ដឹកជញ្ជូន​ឈើ​ចេញពី​ស្រុក​ភ្នំក្រវាញ។

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
136 នាក់
ម្សិលមិញ :
461 នាក់
សប្តាហ៍នេះ :
3503 នាក់
ខែនេះ :
15649 នាក់
3 ខែនេះ :
35550 នាក់
សរុប :
52520 នាក់