ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
វៀតណាម ៖ មនុស្ស១៧នាក់ស្លាប់ និង១៣នាក់ផ្សេងទៀតបាត់ខ្លួន ដោយសារព្យុះ និងទឹកជំនន់
Mon,12 October 2020 (Time 04:42 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 443នាក់)

ហាណូយ ៖ ទូរទស្សន៍រដ្ឋវៀតណាម VTV បានចេញផ្សាយថា ប្រជាជនវៀតណាមសរុប១៧នាក់ស្លាប់ និង១៣នាក់ទៀតបាត់ខ្លួន នៅក្នុងគ្រោះធម្មជាតិព្យុះ និងទឹកជំនន់ នៅភាគកណ្តាលប្រទេសអាស៊ានមួយនេះ។ នេះបើតាមការកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃចន្ទ ទី១២ ខែតុលា ឆ្នាំ២០២០។

គ្រោះមហន្តរាយទំនងជាមិនទាន់បញ្ចប់ត្រឹមនេះឡើយ ដោយនៅប៉ុន្មានថ្ងៃខាងមុខនេះទៀត ភាគកណ្តាលប្រទេសវៀតណាមដដែល ត្រូវបានអាជ្ញាធរព្យាករណ៍ថា នឹងទទួលរងការវាយប្រហារដោយព្យុះទីហ្វុង លីនហ្វា (Linfa) ដែលនឹងធ្វើឲ្យមានភ្លៀងធ្លាក់ជោគជាំ, ខ្យល់បោកបក់ខ្លាំង និងគ្រោះទឹកជំនន់។ ក្រុមឆ្មាំសមុទ្ររបស់វៀតណាម បានព្យាយាមជួយសង្គ្រោះពលរដ្ឋចេញពីកន្លែងដែលជាប់គាំង ដោយប្រើប្រាស់ឧទ្ធម្ភាគចក្រ និងមធ្យោបាយផ្សេងទៀតដែលអាចទៅរួច ជាពិសេសនៅក្នុងខេត្តក្វាងទ្រី (Quang Tri) ដែលបាននិងកំពុងទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ។

បើតាមទិន្នន័យបឋម ព្យុះភ្លៀងដែលបានកើតមានឡើងកាលពីចុងសប្តាហ៍មុននេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់គ្មានអាហារបរិភោគ, ៣១,០០០នាក់ត្រូវបានជម្លៀស និងផ្ទះសម្បែងសរុប ៣៣,០០០ខ្នងរងការលិចលង់ ឬបំផ្លិចបំផ្លាញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
198 នាក់
ម្សិលមិញ :
155 នាក់
សប្តាហ៍នេះ :
4548 នាក់
ខែនេះ :
16497 នាក់
3 ខែនេះ :
37862 នាក់
សរុប :
405243 នាក់