ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រុមប្រឹក្សាភិបាល ប.ស.ស. បន្តកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ តាមកម្មវិធីដែលបានគ្រោងទុក
Tue,13 October 2020 (Time 08:45 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 503នាក់)

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំពិភាក្សាលើកទី៣ អាណត្តិទី១ នាព្រឹកថ្ងៃអង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០នេះ។

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៣ នេះផ្តោតសំខាន់ទៅលើរបៀបវារៈដូចខាងក្រោម៖

(១) ពិនិត្យពិភាក្សាសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម

(២) បញ្ហាផ្សេងៗ ។

-ការរៀបចំឲ្យមានលក្ខន្តិកៈបុគ្គលិក នៃបេឡាជាតិសន្តិសុខសង្គម គឺបង្កេីតឡេីង ដេីម្បីកំណត់យន្តការ លក្ខខណ្ឌ បែបបទនីតិវិធី និងគោលការណ៍សំខាន់ៗ ក្នុងការធានាបាននូវការគ្រប់គ្រងមន្រ្តី និងបុគ្គលិកនៃ ប.ស.ស. ស្របតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន សំដៅបង្កេីនការអនុវត្តការងារក្នុងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព និងស័ក្តសិទ្ធិភាព ។

-ការកសាងសមត្ថភាពសម្រាប់សមាជិកក្រុមប្រឹក្សាភិបាល ដែលអង្គការពលកម្មអន្តរជាតិ (ILO) នឹងចែករំលែកនូវបទពិសោធន៍ ក្នុងការបង្កេីនប្រសិទ្ធភាពក្នុងការរៀបចំប្រព័ន្ធសន្តិសុខសង្គមរយៈពេល៣ថ្ងៃ តាមប្រព័ន្ធអនឡាញ។

-ការរៀបចំការបណ្តុះបណ្តាលជាលក្ខណៈត្រីភាគី ដេីម្បីផ្សព្វផ្សាយពីរបបប្រាក់សោធន ដែលជាប្រព័ន្ធថ្មីរបស់ ប.ស.ស. ដេីម្បីធានាបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ថ្លែងទៅកាន់អង្គប្រជុំ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំនៃ ប.ស.ស. ដែលបានខិតខំយកចិត្តទុកដាក់រៀបចំនូវសេចក្តីព្រាងឯកសារនេះឡើង ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល និងសូមអរគុណដល់សមាជិកក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ទាំងអស់ ដែលបានអញ្ជើញចូលរួម និងពិនិត្យពិភាក្សាយ៉ាងយកចិត្តទុកដាក់ ហេីយធ្វេីការអនុម័តនាពេលនេះ។

ជាមួយនេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ក៏បានស្នើដល់សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់ ត្រូវបន្តសិក្សាស្រាវជ្រាវ និងរៀបចំលិខិតបទដ្ឋានបន្ថែមទៀត ឱ្យបានគ្រប់ជ្រុងជ្រោយស្របទៅតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងរៀបចំយន្តការអនុវត្តតាមគោលការណ៍នានារបស់រាជរដ្ឋាភិបាល សំដៅធានាបាននូវសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករនិយោជិត ប្រកបដោយចីរភាព ។

កិច្ចប្រជុំពិភាក្សា និងអនុម័តខាងលើ ប្រព្រឹត្តទៅពេញមួយព្រឹកនៅសាលប្រជុំក្រុមប្រឹក្សាភិបាលនៃទីស្នាក់ការកណ្តាលបេឡាជាតិសន្តិសុខសង្គម រាជធានីភ្នំពេញ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់សមាជិកនៃក្រុមប្រឹក្សាភិបាលចំនួន ១០រូប ប្រកបដោយភាពស្និទ្ធស្នាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
382 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3119 នាក់
ខែនេះ :
9956 នាក់
3 ខែនេះ :
31496 នាក់
សរុប :
487361 នាក់