ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អនុ​វត្តតា​មអភិក្រ​ម”រដ្ឋ-ឯក​ជន-ដៃគូអ​ភិវឌ្ឍន៍និ​ងសហ​គមន៍”ក្រោ​មអធិបតី​ភា​ពឯក​ឧត្តម​រដ្ឋមន្ត្រីវេ​ង​សាខុន
Wed,14 October 2020 (Time 09:51 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 492នាក់)

គនាយកដ្ឋានកសិកម្មបានចាប់យកដៃគូជាមួយក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក ដែលមានលោកឧកញ៉ា ហ៊ុន ឡាន់ ជាអគ្គនាយកដើម្បីធ្វើការអភិវឌ្ឍមជ្ឈមណ្ឌលបន្លែសុវត្ថិភាពគំរូ និងការបង្កើតភាពជាដៃគូ ដើម្បីជំរុញខ្សែច្រវាក់តម្លៃបន្លែតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អកម្ពុជា សរសេរអក្សរកាត់ CamGAP។ ស្តែងចេញពីការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ក្នុងស្មារតីទទួលខុសត្រូវ និងជាពិសេសដោយមានការចង្អុលបង្ហាញ និងណែនាំបន្ថែមពីឯកឧត្តមរដ្ឋមន្រ្តី ធ្វើឲ្យភាគីទាំងពីរបានឈានដល់ការចុះអនុស្សរណ:នៃការយោគយល់គ្នា ដែលពិធីនេះបានរៀបចំនៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ១២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តម លោកឧកញ៉ា លោក តំណាងក្រុមហ៊ុន តំណាងសមាគមសណ្ឋាគាកម្ពុជា សមាគមចុងភៅកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា កម្មវិធីអនឡាញ សហព័ន្ធទេសចរណ៍កម្ពុជា ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ បងប្អូនតំណាងកសិករគំរូយ៉ាងច្រើនកុះករ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រប់ភាគី ពិសេសអគ្គនាយកដ្ឋានកសិកម្ម ឈានមកសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេងនាពេលនេះ និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះចំណាប់អារម្មណ៍ដ៏មានអត្ថន័យរបស់ឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម លោកឧកញ៉ា ហ៊ុន ឡាក់ អគ្គនាយកក្រុមហ៊ុន ត្រូភីខេម ហ្រ្វូតអេន វេជីថេប៊ល ឯ.ក លោក លូ ម៉េង ប្រធានសហព័ន្ធចុងភៅកម្ពុជា ដែលចំណាប់អារម្មណ៍ទាំងអស់សុទ្ធតែបានបង្ហាញនូវឆន្ទ:សហការផលិត និងប្រើប្រាស់ផលិតផលបន្លែសុវត្ថិភាពកម្ពុជា ចូលរួមបង្កើតការងារ បង្កើនប្រាក់ចំណូលគ្រួសារ រក្សានិរន្តរភាពបរិមាណផ្គត់ផ្គង់ បង្កើនតម្លៃបន្ថែម បង្កើនផលិតភាពផលិតកម្មក្នុងស្រុក និងកាត់បន្ថយការនាំចូល (ខ្មែរជួយប្រើប្រាស់ និងបរិភោគផលិតផលខ្មែរ)។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីជ្រាបថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតាមរយៈថវិកាកម្មវិធីរដ្ឋ និងគម្រោងដៃគូ បាននិងកំពុងជំរុញ និងលើកទឹកចិត្តដល់កសិករឱ្យផលិតបន្លែសុវត្ថិភាព ដើម្បីកាត់បន្ថយការនាំចូលឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុក និងនិន្នាការកើនឡើងនៃការបរិភោគបន្លែសុវត្ថិភាពក្នុងស្រុក។ បច្ចុប្បន្ន មានសហគមន៍ផលិតបន្លែចំនួន ២៥៩ សហគមន៍ និងមានកសិករចំនួន ៤៣២ក្រុម កំពុងផលិតបន្លែសុវត្ថិភាព។ ជាមួយគ្នានេះ ក៏មានកសិករ ពាណិជ្ជករបន្លែ និងក្រុមហ៊ុនឯកជនមួយចំនួន បាននិងកំពុងចូលរួមជំរុញផលិតកម្មបន្លែសុវត្ថិភាពដោយអនុវត្តតាមបច្ចេកទេសកសិកម្មទំនើប ប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ប្រើប្រាស់ធាតុចូលកសិកម្មក្នុងលក្ខណបច្ចេកទេស និង Hydroponic។ ដោយឡែក គម្រោង ASPIRE បានសម្របសម្រួលបង្កើតទីផ្សារលក់បន្លែសុវត្ថិភាពនៅចុងសប្តាហ៍បានចំនួន ១០ ទីផ្សារនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំនួន០៣ ទីផ្សារនៅតាមស្រុកចំនួន១៨ និងទីផ្សារលក់បន្លែនៅតាមឃុំចំនួន០៥ ផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានរំលេចផងដែរនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ថាដើម្បីជំរុញការកែទម្រង់របស់ខ្លួនទៅមុខ ប្រទេសកំពុងអភិវឌ្ឍន៍ត្រូវការចាំបាច់នូវកិច្ចសហការជាសកល ពោលគឺការរក្សានូវភាពជាដៃគូ ទាំងទ្វេភាគី និងពហុភាគី សំដៅធានាបាននូវបរិស្ថាននៃការអភិវឌ្ឍសន្តិភាព និងស្ថិរភាព។ ការកាត់បន្ថយនូវផលប៉ះពាល់ និងធានាលំនឹងជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋក៏ដូចជាជួយរក្សាលំនឹងផលិតកម្ម កិច្ចដំណើរការនៃធុរកិច្ច និងការវិនិយោគនានា គឺជាការងារដ៏ចំបាច់ដែលរាជរដ្ឋាភិបាលត្រូវតែប្រឹងប្រែងអនុវត្តឱ្យបានជាអតិបរិមា។ ហេតុ ផលនេះ ដើម្បីឲ្យភាគីពាក់ព័ន្ធចុះអនុស្សននៃការយោគយល់គ្នានាពេលនេះ ព្រមទាំងប្រជាកសិករ សហគមន៍កសិកម្ម ត្រូវរួមសាមគ្គី សហការគ្នាជាធ្លុងមួយអនុវត្តកសិកម្មល្អឱ្យទទួលបានជោគជ័យ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ជាគន្លឹះមួយចំនួនន័យជាសំខាន់គឺ៖
– ត្រូវប្តេជ្ញាចិត្តរួមគ្នាអនុវត្តខ្លឹមសារនៃអនុស្សននៃការយោគយល់គ្នាឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងភាពស្មោះត្រង់
– ព្យាយាមអនុវត្តកសិកម្មល្អឱ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនតាមបច្ចេកទេសទំនើប ទាន់សម័យ
– អគ្គនាយកដ្ឋានកសិកម្មត្រូវពង្រឹងយន្តការផ្តល់សេវាកម្មត្រួតពិនិត្យ និងបញ្ជាក់គុណភាព ផ្តល់ស្លាកសញ្ញា ឬQR Code
– បន្តជំរុញការបញ្ជ្រាបការអនុវត្តកសិកម្មល្អឱ្យបានកាន់តែទូលំទូលាយ តាមរយៈបណ្តុំកសិករ និងសហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍នេសាទ
– តំណាងអ្នកប្រើប្រាស់បន្លែសុវត្ថិភាព (សហព័ន្ធទេសចរណ៍ សមាគមភោជនីយដ្ឋាន សមាគមចុងភៅ និងសមាគមសណ្ឋាគារ) ត្រូវជួយគាំទ្រ និងផ្សព្វផ្សាយការបរិភោគបន្លែសុវត្ថិភាពកម្ពុជា
– អាជីវករលក់បន្លែសុវត្ថិភាព ទាំងលក់ដុំ និងលក់រាយ ត្រូវជួយរក្សា និងទប់ស្តាត់ការក្លែងបន្លំគុណភាព៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
396 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3133 នាក់
ខែនេះ :
9970 នាក់
3 ខែនេះ :
31510 នាក់
សរុប :
487375 នាក់