ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
តុលាកា​របង្គាប់ឱ្យកម្មករនិយោជិត​ទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាប​ញ្ឈប់ការ​ធ្វើកូដកម្មនិ​ងត្រូវចូលបំ​ពេញការងា​រវិញ
Wed,14 October 2020 (Time 09:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 524នាក់)

បន្ទាប់​ពី​កុ្រមហ៊ុន​ស៊ិនទ្រី​បាន​ស្នើ​ទាមទារ​ឱ្យ​កម្មករ​បញ្ឈប់​ការ​ធ្វើ​កូដកម្ម​និង​ចូល​ធ្វើ​ការងារ​វិញ​កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​។សាលា​ដំបូង​រាជធានី​ភ្នំពេញ​បានសម្រេចចាត់ចែងបណ្តោះអាសន្ននៅថ្ងៃទី១៣ខែតុលានេះបានកំណត់ថា ការធ្វើកូដកម្មរបស់កម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាគឺជាកូដកម្មខុសច្បាប់។ ដូច្នេះហើយ តុលាការបានបង្គាប់ឱ្យកម្មករនិយោជិតទាំងអស់របស់ក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបញ្ឈប់ការធ្វើកូដកម្មនេះ និងត្រូវចូលបំពេញការងារវិញតាមវេនពេលវេលានិងតួនាទីរបស់ខ្លួនឱ្យបានមុនថ្ងៃទី១៦ខែតុល ឆ្នាំ២០២០។ តុលាការក៏បានព្រមានថាក្នុងករណីដែលកម្មករនិយោជិតទាំងអស់នេះមិនព្រមចូលធ្វើការវិញហួសការកំណត់នេះ គឺចាត់ទុកថាមានកំហុងធ្ងន់។ការសម្រេចរបស់តុលាការនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនស៊ីនទ្រីខេមបូឌាបានប្តឹងទាមទារទៅតុលាការក្រុងភ្នំពេញកាលពីថ្ងៃទី១២ខែតុលា។សូមបញ្ជាក់ថាកម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីប្រមាណជាង១២០០នាក់បានផ្ទុះការតវ៉ាកាលពីថ្ងៃទី០២តុលាបន្ទាប់ពីពួកគេបារម្ភបាត់បង់ការងារនិងអត្ថប្រយោជន៍មួយចំនួនក្រោយពីទទួលបានដំណឹងថារដ្ឋាភិបាលកំពុងធ្វើកំ​ណែទម្រង់លើការគ្រប់គ្រងនិងប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ។ ក្នុងនោះ មានក្រុមហ៊ុនមួយចំនួននឹងដេញថ្លៃយកសេវាប្រមូលសំរាមនេះពីក្រុមហ៊ុនស៊ីនទ្រី។ក្រុមកម្មករស៊ិនទ្រីបានទាមទារចំនួន៥ចំណុចគឺប្រាក់បំណាច់អតី​តភាពប្រា​ក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹងប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសេ​សសល់៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
370 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3107 នាក់
ខែនេះ :
9944 នាក់
3 ខែនេះ :
31484 នាក់
សរុប :
487349 នាក់