ឧត្តរមានជ័យ៖អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ២នាក់មកកម្ពុជាវិញបន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ។ការបញ្ជូននៅច្រកអន្តរជាតិជាំស្រងាំក្នុងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកាលពីរសៀលថ្ងៃទី១៤តុលា២០២០។មន្ត្រីនគរបាលប្រចាំច្រកអន្តរជាតិជាំស្រងាំបានឱ្យដឹងថាពលរដ្ឋខ្មែរពីរនាក់នោះឈ្មោះនួនសុគន្ធភេទប្រុសអាយុ៣១ឆ្នាំរស់នៅភូមិតាព្រៀច ឃុំទីពូស្រុកសន្ទុកខេត្តកំពង់ធំ,និងម្នាក់ទៀតឈ្មោះរ៉ាត់វណ្ណលីភេទប្រុសអាយុ២២ឆ្នាំរស់នៅភូមិគោកភ្នៅឃុំគោកដូងស្រុកអង្គរជុំខេត្តសៀមរាប។មន្ត្រីដដែលបានបន្តថា អ្នកទាំងពីរត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០១៨កន្លងទៅនេះ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងដោយខុសច្បាប់។ដោយចូលតាមច្រកមុំបីហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តអូរប៊ុនប្រទេសថៃរហូតដល់ថ្ងៃទី១៤ខែតុលាឆ្នាំ២០២០នេះទើបដោះលែងហើយបញ្ជូនមកកម្ពុជាវិញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា