ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ក្រុមការងារខេត្ត​ចុះ​ពិនិត្យ​ការស្ថាបនា​ប្រព័ន្ធ​លូ​ថ្មី​ក្នុងក្រុងកំពង់ចាម
Thu,15 October 2020 (Time 09:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 511នាក់)

កំពង់ចាម​:​លោក​អ៊ុន​ចាន់​ដា​អភិបាលខេត្ត​កំពង់ចាម​បាន​ដឹកនាំ​មន្ត្រី​ចុះ​ពិនិត្យ​ដំណើរការ​ស្ថាបនា​ប្រព័ន្ធ​លូ​ក្រោម​ដី​ដែល​បាន​បាក់ស្រុត​ដោយសារ​ប្រព័ន្ធ​លូ​ចាស់​ចំ​កន្លែង​សង់​សួនច្បារ​ប្រណីត​។ គឺជា​លទ្ធផល​គិត​ត្រឹម​ថ្ងៃទី១៤ខែតុលា ឆ្នាំ​២០២០​សម្រេចបាន​ចំនួន ៣០ ភាគរយ​ហើយ​។​លោកនិលប៊ុនលីប្រធានការដ្ឋានសាងសង់លូ​បានឱ្យដឹងថាៈ​បើទោះជា​មានការ​រំខាន​ពី​អាកាសធាតុ​ភ្លៀង​ធ្លាក់​ជោកជាំ​យ៉ាងណាក៏ដោយ ក៏​ខាង​ក្រុម​ជាង​យើង​ប្រឹង​ប្រែ​សម្រុក​សង់ ចាក់​បេតុង​ឱប​ចង្កេះ​លូ​ហើយ បាន​ដាក់លូ​ចំនួន​បី​ជួរ​ដូច​ក្នុង​គម្រោង ។​គឺ​សម្រេចបាន​ការងារ​ជិត ៥០​ភាគរយ​ហើយ នៃ​ប្រវែង​សរុប​ចំនួន ៨០​ម៉ែត្រ​។
លោកប្រធានការដ្ឋានបានឱ្យដឹងទៀតថាយើងបាន​ជួប​បញ្ហា​ប្រឈម​ក្នុងការ​សាងសង់​ពី​អាកាសធាតុ​ភ្លៀង​ធ្លាក់​ប្រហែល ៥០ ភាគរយ​។ ចំណែក​ជំនន់​ទឹកទន្លេ​មេគង្គ​ដែល​បាន​ហក់​ឡើង​កម្ពស់​ជាង ១០​ម៉ែត្រ​នេះ គឺ​នៅ​មិនទាន់​ចោទ​ជា​បញ្ហា​ទេ លុះត្រា​ទឹកទន្លេ​នេះ​ហក់​ឡើង​កម្ពស់​ជាង​ពីរ ម៉ែត្រ​ទៀត​ទើប​យើង​ផ្អាក​ការសាងសង់​។​គួរបញ្ជាក់ថាប្រព័ន្ធលូក្រោមដីបញ្ចេញ​ទឹក​កខ្វក់​ចេញពី​ក្រុង​កំពង់ចាម​នេះ​បាន​ចាប់ដំណើរការ​ស្ថាបនា​កា​លពី​ចុងខែ​កញ្ញា​កន្លងទៅ​។​បន្ទាប់ពី​មាន​គ្រោះថ្នាក់​បាក់ស្រុត​ប្រព័ន្ធ​ចាស់​ដែល​សង់​តាំងពី​សម័យ​អាណានិគម​ន៍​និយម​បារាំង​។​គឺ​បណ្តាលឱ្យ​បាក់ស្រុត​សួនច្បារ​ប្រណីត​ទំហំ​ប្រមាណ​១០​បួន​ជ្រុង​ទើបបាន​សង់​ហើយ និង​បណ្តាលឱ្យ​ធ្លាប់​បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​លេង​កម្សាន្ត​កាលពី​យប់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២០​។ប៉ុន្តែបុរសនោះបានស្រវាតោងឡើងមកលើវញឯម៉ូតូ​ទើប​ស្រង់​ឡើង​បាន​មកវិញ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ដោយបាន​រង​ការខូចខាត​យ៉ាងដំណំ​។ តែ​ក្នុង​ការចុះពិនិត្យ​នោះ​លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម​បាន​ជួយឧបត្ថម្ភ​ប្រាក់​ចំនួន​៣០០​ដុល្លារ​អាមេរិក​ដល់​ម្ចាស់​ម៉ូតូ​ដែល​ជិះ​ធ្លាក់ចូល​លូ​ដោយ​ចៃដន្យ​នោះ​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
339 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3076 នាក់
ខែនេះ :
9913 នាក់
3 ខែនេះ :
31453 នាក់
សរុប :
487318 នាក់