ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
លោកជំទាវ ម៉ែន សំអន ៖ ប្រទេសជាតិមានសុខសន្តិភាព ដែលអនុញ្ញាតឲ្យប្រជាពលរដ្ឋប្រារព្ធពិធីបុណ្យតាមបែបប្រពៃណីសាសនា
Mon,19 October 2020 (Time 08:59 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 486នាក់)

ខេត្តកណ្តាល ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាកិត្តិយសក្នុងពិធីដង្ហែរអង្គឋិនទានទៅកាន់ វត្តវិហារសំណរ ស្ថិតក្នុងស្រុកពញាឮ ខេត្តកណ្តាល ដែលបានផ្តួចផ្តើមគំនិតឡើងដោយមហាឧបាសិកា តាំង បាក់សៀង លោកឧកញ៉ា ផែរ ហុកឈួន និងជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ព្រមទាំងក្រុមគ្រួសារ រួមជាមួយ ឯកឧត្តម លោកជំទាវ លោក លោកស្រី និងពុទ្ធបរិស័ទពីរាជធានីភ្នំពេញ និងពុទ្ធបរិស័ទចំណុះជើងវត្ត បានរួមគ្នាដង្ហែរអង្គកឋិនទាន នាព្រឹកថ្ងៃចន្ទ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

កម្មវិធីបុណ្យមានរយៈពេល ២ថ្ងៃ គឺ៖ ថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ បានរៀបចំពិធីក្រុងពាលី សូត្រមន្ត នមស្សការ និងសំដែងធម៌ទេសនា លុះព្រឹកឡើងថ្ងៃបន្ទាប់ ក៏មានពិធីដង្ហែ អង្គកឋិនទានប្រទក្សិណចំនួន ៣ជុំវិញ ព្រះវិហារ នៅ ក្នុងបរិវេណវត្តវិហារសំណរ និងបានវេរប្រគេន ព្រះសង្ឃក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលនានាទុកជាគរុភណ្ឌក្នុងវត្តវិហារសំណរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ស្របពេលដែលប្រទេសមានសន្តិភាពក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយបានជំរុញឲ្យគ្រប់វិស័យមានការរីកចម្រើនទាំងវិស័យ ពុទ្ធចក្រ និងវិស័យអាណាចក្រ។ មួយចំណែកទៀតបានឧទ្ទិសជូននូវបុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះជីដូន ជីតា ញាតិកាទាំងប្រាំពី សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខ ព្រមទាំងបានជូននូវបុណ្យកុសល ជូនចំពោះ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្តជាអ្នកផ្តើមបុណ្យ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ។

ជារៀងរាល់ឆ្នាំ នៅក្នុងរដូវកាលកឋិនទាន មហាឧបាសិកា តាំង បាក់ហៀង ព្រមទាំង លោកឧកញ៉ា លោកជំទាវឧកញ៉ា និងក្រុមគ្រួសារ ថ្នាក់ដឹកនាំ អស់លោក និង លោកស្រី តែងតែអញ្ជើញ ចូលរួម ធ្វើបុណ្យ ធ្វើទានជាមួយពុទ្ធបរិស័ទ ព្រមទាំង បាន នាំយក នូវគ្រឿងសក្ការបូជា រួមមាន ទៀនធូប ផ្កា ភ្ញី បូជា ចំពោះ ព្រះពុទ្ធអង្គ និង ព្រះរតនត្រ័យ និង ទេយ្យទាន មានគ្រឿងឧបភោគ បរិភោគ ជាច្រើន មុខ រួម នឹងបច្ច័យយកមកប្រគេនព្រះសង្ឃ និង បង្សុកូល ដើម្បីធ្វើបុណ្យឧទ្ទិសកុសលដល់បុព្វការី ជន ជីដូន ជីតា ញាតិ ការទាំង ៧ សន្ដានដែលបាន ចែកឋានទៅកាន់បរលោកខាងមុខ សូម ឱ្យមក ទទួលនូវផល្លាអានិសង្ស ដែលកូនចៅបានឧទ្ទិសជូន តាមរយៈ ព្រះសង្ឃ នាបុណ្យ នេះ ឱ្យបាន ទៅ សោយសុខនៅទីឋានបរមសុខ គ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
302 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3039 នាក់
ខែនេះ :
9876 នាក់
3 ខែនេះ :
31416 នាក់
សរុប :
487281 នាក់