ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
បុរី KP ម៉ន ដានី នាំអំណោយជួយដល់ប្រជាពលរដ្ឋ ជាង ៤.០០០ គ្រួសាររងគ្រោះដោយជំនន់ទឹកភ្លៀង
Mon,19 October 2020 (Time 09:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 555នាក់)

ពោធិ៍សាត់-បាត់ដំបង ៖ ដោយមើលឃើញទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលជួបគ្រោះជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងស្មារតីជួយគ្នាក្នុងគ្រាមានអាសន្ន លោកស្រី ម៉ន ដានី អគ្គនាយិកា ក្រុមហ៊ុន បុរី ម៉ន ដានី រៀល អុី ស្ទេត ឯ.ក និងស្វាមី ផង់ផាន់ ឃុនថាវង្ស នៅថ្ងៃទី១៥-១៨ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកអំណោយជាច្រើនជួយដល់ប្រជាពលរដ្ឋសរុប ៤.៣០០ គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅក្នុងខេត្តពោធិ៍សាត់ និងបាត់ដំបង។

អំណោយទាំងអស់នោះរួមមាន៖ អង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស។

លោកស្រី ម៉ន ដានី បានលើកឡើងថា «ការផ្តល់ជូនអំណោយទាំងនេះ គឺកើតឡើងដោយសារទឹកចិត្តអាណិតស្រលាញ់ ក្នុងនាមជាប្រជាជាតិខ្មែរមិនប្រកាន់ឋានៈ បក្ខពួក ឬនិន្នាការនយោបាយអ្វីទាំងអស់»។ លោកស្រីប្តេជ្ញាថានឹងបន្តជួយប្រជាពលរដ្ឋតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោកអភិបាលខេត្តទាំងពីរ បានថ្លែងអំណរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លានេះ ស្តែងឲ្យឃើញអំពីការជួយគិតគូរ និងក្តីអាណិតស្រលាញ់ ចំពោះប្រជាពលរដ្ឋដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នាទៅវិញទៅមកនៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុងជួបទុក្ខលំបាក។

សមានចិត្តដ៏ថ្លៃថ្លារបស់ថ្នាក់ដឹកនាំ និងបុគ្គលិកបុរី KP ម៉ន ដានី នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលខេត្តពោធិ៍សាត់-បាត់ដំបង និងប្រជាពលរដ្ឋកម្ពុជាទាំងអស់។

ក្នុងគ្រោះអាសន្នដោយជំនន់ទឹកភ្លៀងនេះ ក្រុមហ៊ុនបុរី KP ម៉ន ដានី បានជួយប្រជាពលរដ្ឋរងដោយគ្រោះទឹកជំនន់ តាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន និងខេត្តពោធិ៍សាត់ បាត់ដំបង រួមមានអង្ករ ៤.៣០០តោន ទឹកបរិសុទ្ធ ៤.៣០០កេស និងមី ៤.៣០០កេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2994 នាក់
ខែនេះ :
9831 នាក់
3 ខែនេះ :
31371 នាក់
សរុប :
487236 នាក់