ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
កម្ពុជាមានមនុស្ស៣៦នាក់ស្លាប់ដោយគ្រោះទឹកជំនន់គិតត្រឹមថ្ងៃនេះ
Thu,22 October 2020 (Time 10:27 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 550នាក់)

ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ នៅកម្ពុជា មានមនុស្សយ៉ាងតិចចំនួន៣៦នាក់ ស្លាប់ដោយគ្រោះ ទឹកជំនន់ ក្នុងនោះខេត្តបន្ទាយមានជ័យ មានអ្នកស្លាប់រហូតដល់១៩នាក់ ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យដឹងនៅក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ ដោយសម្តេចបញ្ជាក់ថា រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះ គ្រោះទឹកជំនន់បានសម្លាប់ពលរដ្ឋកម្ពុជា៣៦នាក់ ក្នុងនោះខេត្តបន្ទាយមានជ័យមានអ្នកស្លាប់ រហូតដល់១៩នាក់។

យោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែតុលានេះថា ជំនន់ទឹកភ្លៀង បានបង្កផលប៉ះពាល់ដល់ ១៩រាជធានីខេត្ត ស្មើ ១១០ ក្រុង/ស្រុក/ខណ្ឌ រួមមាន៖ ពោធិ៍សាត់ ប៉ៃលិន បន្ទាយមានជ័យ ភ្នំពេញ បាត់ដំបង ស្វាយរៀង ឧត្តរមានជ័យ សៀមរាប តាកែវ កំពង់ស្ពឺ មណ្ឌលគិរី ព្រះសីហនុ កោះកុង ព្រះវិហារ ស្ទឹងត្រែង កំពង់ចាម កណ្តាល កំពង់ឆ្នាំង កំពង់ធំ។

របាយការណ៍ បង្ហាញថា ជំនន់ទឹកភ្លៀង ប៉ះពាល់ប្រជាជនប្រមាណ ១១៥ ៩៤៩ គ្រួសារ ស្មើប្រមាណ ៤៦៣ ៧៩៦ នាក់។ ប្រជាជនជម្លៀសប្រមាណ ១១ ៥២៩គ្រួសារ ស្មើប្រមាណ ៤៦ ១១៦នាក់។ ប្រជាជនស្លាប់ ៣៦នាក់ ( កើនបន្ទាយមានជ័យ ម្នាក់ និងកំពង់ធំ ម្នាក់ )។ រីឯផ្ទះប៉ះពាល់ប្រមាណ ១០៦ ៨៨៧ ខ្នង និងខូចខាត ៦៣ខ្នង។ សាលា រៀនលិចទឹកប្រមាណ ៧០៧ កន្លែង។ ស្រូវលិចទឹក ប្រមាណ ២៣២ ២៩៩ ហិកតា និងដំណាំរួមផ្សំលិចទឹក៨៣៧២៩ ហិកតា។ ផ្លូវជាតិ ផ្លូវខេត្ត ផ្លូវគ្រួសក្រហម ប៉ះពាល់ប្រមាណ ៤៦៥ គ.ម និងផ្លូវលំជនបទលិចទឹកប្រមាណ១ ៦៦៥គ.ម៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
389 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3126 នាក់
ខែនេះ :
9963 នាក់
3 ខែនេះ :
31503 នាក់
សរុប :
487368 នាក់