ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣រូបទទួលបានប្រតិបត្តិល្អចំពោះបរិស្ថានក្នុងកម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថានឆ្នាំ២០២០»
Sat,24 October 2020 (Time 10:25 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 457នាក់)

ពេញ ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន បានរៀបចំនូវ កម្មវិធីលើកទឹកចិត្ត«មេត្រីភាពបរិស្ថានឆ្នាំ២០២០»ជូនដល់រូបវន្តបុគ្គល និងនីតិបុគ្គលចំនួន៣៣ដែលបានប្រតិបត្តិល្អចំពោះបរិស្ថាន។

ឯកឧត្តម ជួប ប៉ារីស៌ អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានមានប្រសាសន៍ថា កម្មវិធី «លើកទឹកចិត្តមេត្រីភាពបរិស្ថាន» នេះរៀបចំឡើងក្នុងគោលបំណងដើម្បី លើកទឹក ចិត្ត ដល់រូបវន្តបុគ្គល និងនីតិបុគ្គលដែលបានចូលរួមប្រតិបត្តិសកម្មភាពមេត្រីភាពបរិស្ថានឆ្នើម និងបន្តផ្សព្វផ្សាយ និង ការចែករំលែកបទពិសោធន៍នៃការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ រូបវន្តបុគ្គល និងនិតិបុគ្គល ផ្សេងៗ ទៀត បានយល់ដឹង និងប្រតិបត្តិតាម។

ឯកឧត្តមបន្តថា ការបញ្រ្ជាបការយល់ដឹង និងជំរុញការប្រតិបត្តិមេត្រីភាពបរិស្ថាន ដល់ស្រទាប់យុវជន ប្រជាសហគមន៍ សាធារណជន គឺជាសញ្ញាណវិជ្ជមានបំផុសឱ្យចូលរួមស្រលាញ់ធម្មជាតិ គាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ការ រស់ នៅដោយចីរភាពសម្រាប់ជាឧត្តម ប្រយោជន៍ យូរ អង្វែង របស់ប្រជាជនកម្ពុជា។ ឯកឧត្តមបញ្ជាក់ថា ក្នុងរយៈពេល១ឆ្នំកន្លងមកនេះ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពល និងសំរស់ នៃធនធានធម្មជាតិ ជីវចម្រុះ នៅកម្ពុជាបានចំនួន ៥០វីដេអូ ដែលទទួលបាននូវការចាប់អាម្មរណ៍ យ៉ាងខ្លាំងពីសាធារណៈជនតាមរយៈកំរងរូបភាពដ៏ល្អត្រកាលនេះ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានវាយតម្លៃខ្ពស់ចំពោះអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន និងប្រតិបត្តិករបរិស្ថានទាំងអស់ ដែលបានរួមគ្នាយ៉ាងសកម្មចំពោះបុព្វហេតុបរិស្ថាន កាយវិការនេះគឺស្តែងអោយឃើញនូវការយល់ពីកាតព្វកិច្ចទាំងអស់គ្នាដើម្បីកិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព។

ឯកឧត្តម រដ្ឋមន្រ្តីបានបន្តថា បច្ចុប្បន្នក្រសួងបរិស្ថានបានផ្លាស់ប្តូរយុទ្ធសាស្រ្តក្នុងកិច្ចការងារបរិស្ថាន ក្រៅពីការអនុវត្តក្នុងក្របខណ្ឌផែនការយុទ្ធសាស្រ្តបរិស្ថានតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងក៏បានបញ្ជ្រាបចំណេះដឹងបរិស្ថាន សំដៅប្រតិបត្តិមេត្រីភាពបរិស្ថាន ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាមានផ្នត់គំនិតវិជ្ជមានចំពោះបរិស្ថាន តាមរយៈការផ្សព្វផ្សាយ រូបភាព ការផលិតនូវវីដេអូឯកសារ និង បទចម្រៀងបរិស្ថាន ដែលបង្ហាញពីសំរស់ធនធានធម្មជាតិ ជីវចម្រុះ ទេសភាពស្រុកយើង តំបន់ទេសភាពកំរ ពពួកសត្វស្លាប សត្វព្រៃកំរ និងជិតផុតពូជជាដើម។

ឯកឧត្តមបន្តទៀតថា ការងារនេះ ស្របពេលដែលកម្ពុជាកំពុងទទួលបានផ្លែផ្កានៃសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋកម្ពុជាកាន់តែយល់ដឹងពីសុមាលភាព សេចក្តីថ្លៃថ្នូរក្នុងការរស់នៅ ជាសង្គមស៊ីវិល័យ ចង់បានបរិស្ថានស្អាត ទើបបង្កលក្ខណៈអោយការបញ្ជ្រាបនូវចំណេះនៃកិច្ចគាំពារបរិស្ថានយើង ទទួលបានប្រសិទ្ឋភាពខ្ពស់។

ឯកឧត្តមបានបន្ថែមទៀតថា ដើម្បីអោយការគ្រប់គ្រងសំរាម សំណល់រឹង នៅទីប្រជុំជន ប្រកបដោយប្រសិទ្ធភាព តល្លាភាព និងគណនេយ្យភាព ក្រសួងបរិស្ថានបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទៅថ្នាក់ក្រោមជាតិ ទាំងបច្ចេកទេស និងថវិកា។ ជាងនេះទៅទៀត ក្រសួងបរិស្ថានក៏បានជម្រុញ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន តាមរយៈការផ្សព្វផ្សាយតំបន់អេកូទេសចរណ៍ សំដៅធ្វើអោយសេដ្ឋកិច្ចមូលដ្ឋានកាន់តែល្អប្រសើរ កាត់បន្ថយសំពាធបរិស្ថាន។នៅក្នុងឱកាសនោះដែរ ក្រៅពីប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់នីតិបុគ្គល និងរូបវន្តបុគ្គល ទាំង៣៣រូបក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថានក៏បានប្រគល់បណ្ណមេត្រីភាពបរិស្ថានដល់អ្នកនិពន្ធបទភ្លេង អ្នកផលិតចម្រៀង និងអ្នកចម្រៀងបរិស្ថានផងដែរ ។

គួរបញ្ជាក់ថា កាលឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានដល់ប្រតិបត្តិគំរូ ចំនួន១២រូប ជូនដល់ក្រុមការងារពាក់ព័ន្ធ នឹង គម្រោងរេដបូកជាតិ (REED+) ចំនួន ៤៨០រូប មន្រ្តីនៃមន្ទីរបរិស្ថានរាជធានីភ្នំពេញ មន្ទីរពាក់ព័ន្ធ និងយុវជន សហភាព សហព័ន្ធយុវជនកម្ពុជា ដែលចូលរួមធ្វើអនាម័យបរិស្ថានក្នុងព្រះរាជពិធីបុណ្យអុំទូក អក អំបុក បណ្តែតប្រទីប និងសំពះព្រះខែ នាឆ្នាំ២០១៩ ចំនួន៧០។

នាពេលថ្មីៗនេះផង ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្រ្តី បានប្រគល់បណ្ណសរសើរមេត្រីភាពបរិស្ថានជូនដល់អ្នកថតរូប មេត្រីភាពបរិស្ថានឆ្នើមចំនួន ៣២រូបរ។ទន្ទឹមគ្នានេះដែរ នាពេលកន្លងទៅនេះក្រុមការងារ បាន ចុះផ្តល់បណ្ណសរសើរមេត្រីភាពបរិស្ថានទៅដល់ទីតាំងរបស់ប្រតិបត្តិករផ្ទាល់មានដូចជា សាលារៀន វត្តអារាម រោងចក្រសហគ្រាស និងធនាគារ សរុបចំនួន០៩ ប្រតិបតិ្តករ ក្នុងនោះដែរ មាន រូបវន្ត បុគ្គលចំនួន០២រូប និងនីតបុគ្គលចំនួន ០៧៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
157 នាក់
ម្សិលមិញ :
155 នាក់
សប្តាហ៍នេះ :
4507 នាក់
ខែនេះ :
16456 នាក់
3 ខែនេះ :
37821 នាក់
សរុប :
405202 នាក់