អាមេនី ៖ អាហ្ស៊ែបៃហ្សង់ និងអាមេនីបានផ្គើននឹងការអំពាវនាវឱ្យមានបទឈប់បាញ់មួយចំពេលមានការប្រយុទ្ធគ្នាដ៏សាហាវបំផុតនៅក្នុងទសវត្សនេះរវាងប្រទេសទាំងពីរលើទឹកដីដែលមានជម្លោះ។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC។សហរដ្ឋអាមេរិក បារាំង និងរុស្ស៊ី រួមគ្នាថ្កោលទោសការប្រយុទ្ធគ្នានៅតំបន់ Nagorno-Karabakh នៅភាគខាងត្បូងក្រុង Caucasus ។ ប៉ុន្តែតួកគីដែលជាសម្ព័ន្ធមិត្តរបស់អាហ្ស៊ែបែហ្សង់ក៏បានច្រានចោលការទាមទារឱ្យមានបទឈប់បាញ់គ្នាដែរ។នៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីបារាំងលោក អេម៉ា នុយអែល ម៉ាក្រូន និងប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យបញ្ឈប់ការប្រទូសរ៉ាយជាបន្ទាន់។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា “ យើងក៏សូមអំពាវនាវដល់មេដឹកនាំនៃប្រទេសអាមេនីនិងអាហ្ស៊ែបៃហ្សង់ឲ្យឈាប់ជាបន្ទាន់ដើម្បីបន្តការចរចាស្តីពីខ្លឹមសារនៃដំណោះស្រាយនេះដោយស្មោះត្រង់និងដោយគ្មានលក្ខខណ្ឌ”។តំបន់ Nagorno-Karabakh គឺជាផ្នែកមួយនៃប្រទេសអាហ្ស៊ែបៃហ្សង់ប៉ុន្តែត្រូវបានគ្រប់គ្រងដោយអាមេនី។ការចរចាជាច្រើនឆ្នាំមិនដែលបង្កឱ្យមានសន្ធិសញ្ញាសន្តិភាពទេ។ អាហ្ស៊ែបៃហ្សង់និងអាមេនីបានធ្វើសង្គ្រាមនៅឆ្នាំ ១៩៨៨-៩៤ លើទឹកដីជម្លោះនេះ។ ប្រទេសអាមេនីបានប្រកាសគាំទ្រដោយខ្លួងឯងចាសាធារណរដ្ឋប៉ុន្តែមិនការទទួលស្គាល់ជាផ្លូវការទេ។ការប្រយុទ្ធគ្នាខ្លាំងក្លាបានបន្តនៅលើដីអស់រយៈពេល៥ថ្ងៃហើយ ទោះបីជាមានការព្រួយបារម្ភជាអន្តរជាតិក៏ដោយ។ យ៉ាងហោចណាស់មានមនុស្ស ១០០ នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់និងរាប់រយនាក់រងរបួសនៅក្នុងការប្រយុទ្ធគ្នាចុងក្រោយនេះ។នៅព្រឹកនេះដែរនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន (Nikol Pashinyan) បាននិយាយថា កងទ័ពអាមេនីបានបាញ់ទម្លាក់យន្ដហោះដ្រូនបួនគ្រឿងរបស់អាហ៊្សែបៃហ្សង់ ដែលហោះចូលក្នុងដែនអាកាស របស់ខ្លួន ក្បែររដ្ឋធានី Yerevan។ជម្លោះរវាងកងទ័ពអាហ្សែបៃហ្សង់ និងអាមេនីបានផ្ទុះឡើងតាំងតែពីថ្ងៃអាទិត្យសប្ដាហ៍មុនមកម្ល៉េះ ដោយប្រទេសអាមេនី និងតំបន់ Nagorno-Karabakh ដែលប្រកាសទទួលស្គាល់ខ្លួន ឯងជាសាធារណរដ្ឋរួមទាំងអាហ្សែបៃហ្សង់ បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក និងចល័តកងទ័ពក៏ដូចជាអាវុធធុនធ្ងន់រៀងៗខ្លួន។គួរបញ្ជាក់ថា កងទ័ពអាមេនី និងអាហ្សែបៃហ្សង់នៅតែបន្តបាញ់ផ្លោងដាក់គ្នា ឈានចូលមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញ។ ទាហាន និងជនស៊ីវិលសរុប ២១នាក់បានបាត់បង់ជីវិត និងជាង១០០នាក់រងរបួស នៅក្នុងការប្រយុទ្ធគ្នាដ៏ក្តៅគគុករវាងកងទ័ពអាមេនី និងអាហ្សែបៃហ្សង់ នៅតំបន់ជម្លោះរវាងប្រទេសទាំងពីរនេះកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដែលមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០១៦៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា