ថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
៩ខែ ឆ្នាំ២០២០នេះសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀន ៧,៧៨៨ករណី ឃាត់ខ្លួនជនសង្ស័យ១៥,៧៧០នាក់
Fri,02 October 2020 (Time 08:47 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 504នាក់)

ភ្នំពេញ ៖ តាមរបាយការណ៍ការបង្ក្រាបបទល្មើសគ្រឿង នៃយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ រយៈពេល៩ខែ ឆ្នាំ២០២០ ចាប់ថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៧,៧៨៨ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៥,៧៧០នាក់ (ស្រី៩៨០នាក់) ក្នុងនោះមានជនបរទេស ២២៤នាក់ (ស្រី៣៣នាក់)។

ករណីបង្ក្រាបបទល្មើសគ្រឿងញៀននេះ ត្រូវបានញែកជាផ្នែក ក្នុងនោះរួមមាន ៖ ករណីជួញដូរ រក្សាទុក កែឆ្នៃ ចាត់ចែង និងដាំដុះ មាន៤,៩៩៨ករណី ដោយឃាត់ខ្លួន ៩,៣១៩នាក់ (ស្រី៧៤២នាក់) និងករណីប្រើប្រាស់ ២,៧៩០ករណី ឃាត់ខ្លួន៦,៤៥១នាក់ (ស្រី២៣៨នាក់)។ ចំណែក ការអនុវត្ដដីកាតុលាការ ឃាត់ខ្លួន៣៥៥នាក់ (ស្រី៧នាក់)។

ការបង្ក្រាបរយៈពេល៩ខែ ឆ្នាំ២០២០នេះ សមត្ថកិច្ចរឹបអូសថ្នាំញៀនគ្រប់ប្រភេទជាង៧០២គីឡូក្រាម និង៥៤៦កញ្ចប់តូច, កញ្ឆាជាង ២៨៧គីឡូក្រាម និង១៩៩,៥៥៩ដើម។ សម្ភារចាប់យកមានរថយន្ដ៩១គ្រឿង ម៉ូតូ២០០១គ្រឿង ទូរស័ព្ទ ៥,៨៣៣គ្រឿង ជញ្ជីង ៣៧៣គ្រឿង អាវុធខ្លី២៣ដើម អាវុធវែង១៧ដើម, បង្កកផ្ទះ២កន្លែង ដីផ្ទះ២កន្លែង ខុនដូ១កន្លែង ឃ្លាំង១កន្លែង និងគណនីធនាគារចំនួន៣ មានទឹកប្រាក់២ម៉ឺនដុល្លារ៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
90 នាក់
ម្សិលមិញ :
155 នាក់
សប្តាហ៍នេះ :
4440 នាក់
ខែនេះ :
16389 នាក់
3 ខែនេះ :
37754 នាក់
សរុប :
405135 នាក់