ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលខេត្តដឹកនាំមន្រ្តីជំនាញចុះពិនិត្យកែលម្អសណ្តាប់ធ្នាប់សាធារណៈ ដើម្បីត្រៀមទទួលភ្ញៀវទេសចរ ក្នុងឱកាសពិធីបុណ្យអុំទូក
Wed,28 October 2020 (Time 07:29 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 512នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី ដឹកនាំមន្ទីរអង្គភាពជំនាញ ចុះទៅពិនិត្យតាមបណ្ដាគោលដៅសំខាន់ៗជាច្រើន ក្នុងក្រុងសែនមនោរម្យ ដើម្បីកែលំអរសណ្ដាប់ធ្នាប់សាធារណៈ និងរៀបចំទីប្រជុំជនក្រុងឲ្យកាន់តែមានសោភ័ណ្ឌភាព ត្រៀមទទួលអ្នកទេសចរមកលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅពេលខាងមុខ។

ឯកឧត្ដម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា ទោះបីឆ្នាំនេះ រាជរដ្ឋាភិបាល មិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូកបណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រោះ កត្តាគ្រោះធម្មជាតិ និងជំងឺកូវីដ១៩ ប៉ុន្តែប្រជាពលរដ្ឋមន្ត្រីរាជការគឺមានថ្ងៃសម្រាកជាធម្មតា ដែលនឹងមានអ្នកទេសចរមកលេងនៅខេត្តមណ្ឌលគិរី ដូចរៀងរាល់ឆ្នាំ ចំណុចនេះហើយទើបលោកដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទូទៅក្នុង ក្រុង និងរៀបសណ្ដាប់ធ្នាប់ឲ្យមានរបៀបរាបរយ តួយ៉ាងគឺនៅចំណុចរង្វង់មូលគោព្រៃ លោកនឹងរៀបចំឲ្យមានទីធ្លាធំ ទម្លាយដើម្បីស្រួលដំណើរ និងមានទីតាំងសម្រាប់អ្នកទេសចរឈប់សំចត ចំណែកតាមដងផ្លូវមួយចំនួនក្នុងក្រុងលោក ក៏បានបញ្ជាឲ្យមន្ត្រីជំនាញជួសជុលការខូចខាត និងសម្អាតតាមដងផ្លូវផងដែរ។

ឯកឧត្ដមបញ្ជាក់ថា កន្លងមកក្នុងក្រុងសែនមនោរម្យ ពុំមានផ្សារនោះទេ ដែលកត្តានេះបានធ្វើឲ្យកើតមានការលក់ ដូរតាមទីសាធារណៈច្រើន ហើយបញ្ហានេះអាជ្ញាធរបាននឹងកំពុងបង្កើតផ្សារធំមួយ ដើម្បីឲ្យអាជីវករមានកន្លែងលក់ដូរត្រឹមត្រូវ និងងាយស្រួលឲ្យភ្ញៀវទេសចរ ចេញចូលទិញទំនិញផងដែរ។

ឯកឧត្ដម អភិបាលខេត្តមណ្ឌលគិរី បន្តទៀតថា ផ្សារថ្មីរបស់ក្រុងសែនមនោរម្យ មានទីតាំងធំទូលាយនិងងាយស្រួល ដល់ប្រជាពលរដ្ឋ និងអ្នកទេសចរចេញចូល ហើយនៅចុងឆ្នាំនេះផ្សារសែនមនោរម្យនឹងបើកដំណើរការចំនួន២៥០តូប។ ឯកឧត្ដម ស្វាយ សំអ៊ាង បញ្ជាក់ទៀតថា ក្រៅពីនេះអាជ្ញាធរ ក៏បាននិងកំពុងជំរុញការសាងសង់វិមានឯករាជ្យឲ្យឆាប់រួចរាល់ជាស្ថាពរ ដែលនេះជាសំណង់ប្រវត្តិសាស្ត្រមួយរបស់ខេត្តនឹងជួយឲ្យខេត្តមណ្ឌលគិរីកាន់តែទាក់ទាញ ស្រស់ស្អាត និងជាទីតាំងកម្សាន្តថ្មីមួយរបស់ប្រជាពលរដ្ឋ និងអ្នកទេសចរទៀតផង៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
407 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3144 នាក់
ខែនេះ :
9981 នាក់
3 ខែនេះ :
31521 នាក់
សរុប :
487386 នាក់