តួកគី ៖ គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់រហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារទីក្រុងជាប់តំបន់ឆ្នេរ នៃភាគខាងលិចប្រទេសតួកគី នៅថ្ងៃសុក្រ ទី៣០ ខែតុលា ឆ្នាំ២០២០បានសម្លាប់មនុស្ស១២នាក់ស្លាប់ និងជាង៤០០នាក់រងរបួស។ នេះបើតាមការចេញផ្សាយដោយ AFP។បើតាមអភិបាលក្រុងអ៊ីស្មឺ (Izmir) បានឲ្យថ្លែងថា ប្រជាជននៅទីក្រុងនេះបាននាំគ្នាចេញមកឈរតាមដងផ្លូវ និងទីវាល ខណៈគ្រោះរញ្ជួយដីបានបង្កឲ្យអគារនៅក្នុងទីក្រុង ជាប់ឆ្នេរសមុទ្រភាគខាងលិចតួកគីមួយនេះញាប់ញ័រ និងខ្លះដួលរលំតែម្តង។ អគារសរុបជាង ២០ខ្នងបានដួលរលំ ខណៈអគារមួយចំនួនទៀតនៅក្នុងតំបន់ ប័រណូវ៉ា (Bornova) និង បេយរ៉ាគ្លី (Bayrakli) ដែលស្ថិតនៅក្បែរចំណុចរញ្ជួយនោះ ក៏បានរងការបំផ្លាញផងដែរ។ភ្លាមៗ មិនទាន់មានព័ត៌មានអំពីចំនួនមនុស្សរងរបួស ឬបាត់បង់ជីវិតនៅឡើយទេ។ គ្រោះរញ្ជួយដីខាងលើនេះ បានកើតឡើងចេញពីក្នុងជម្រៅដី ១០គីឡូម៉ែត្រ នៅក្នុងដែនសមុទ្រទល់មុខទីក្រុង Izmire របស់តួកគីតែម្តង។ ពេលនេះអាជ្ញាធរតួកគី កំពុងតែចេញប្រតិបត្តិការ សង្គ្រោះយ៉ាងរហ័សបំផុតទៅកាន់កន្លែងកើតហេតុ ជាពិសេសកន្លែងដែលមានអគារដួលរលំ៕
ព័ត៌មានគួរចាប់អារម្មណ៍
បន្តរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៤៨០នាក់និងចំនួនជាសះស្បើយសរុបកើន៨១៧០នាក់ខណៈស្លាប់ថ្មី៥នាក់ (សហការី)
វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់(Sinovac)ចំនួន៥០ម៉ឺនដូសទៀតបានមកដល់កម្ពុជាហើយ (សហការី)
សម្តេចប្រធានរដ្ឋសភានិងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេងសំរិនអញ្ជើញចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសទី២ (សហការី)
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា