ថ្ងៃអាទិត្យ ទី០៨ ខែកញ្ញា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
លោ​កជាមច័​ន្ទសោភ័ណ្ឌអភិបាលនិង​​លោកបែន រ័ត្នស្នង​ការ​ខេត្ត​ទំនង​នៅ​ពី​ក្រោយ​ល្បែង​ស៊ីស​ង​ដ៏​ល្បីកាស៊ីណូ​ច្រកដូ​ង៧ដើ​ម​ហៅ​ច្រក​ដា​
Sat,31 October 2020 (Time 09:02 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1190នាក់)

ត្បូងឃ្មុំ៖ប្រជាពលរដ្ឋ​ឃុំដារស្រុក​មេមត់​បាន​ឲ្យ​ដឹងថាបុគ្គលឈ្មោះហេងនិងលឹមអ្នកបើក​សង្វៀនបញ្ជល់មាន់​បង្កប់​ល្បែងស៊ីសង​ច្រើន​ប្រភេទនៅក្នុងកាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់មាន​ខ្នងបង្អែក​យ៉ាងរឹងមាំជា​មន្ត្រីជាន់ខ្ពស់ទើប​ហ៊ាន​ធ្វើ​អ្វីៗស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។ អ្នក​ធ្លាប់​ចូល​លេងល្បែងបញ្ជល់មាន់​និង​ល្បែងស៊ីសងផ្សេងៗ​ក្នុង​ទីតាំង​នោះឲ្យ​ដឹង​ទៀតថានៅ​ផ្លូវ​ចូល​សង្វៀន​បញ្ជល់មាន់​នោះ​មាន​កងសន្តិសុខ​យាមកាម​យ៉ាង​ប្រយ័ត្ន!ប្រយែង​ខ្លាចក្រែង​អ្នកកាសែត​ចូល​ថត​យក​រូបភាព​ទៅ​ផ្សព្វផ្សាយ​។ប្រជាពលរដ្ឋ​ក្នុងស្រុក​មេមត់ខេត្ត​ត្បូងឃ្មុំបាន​កត់សម្គាល់ថា​ចាប់តាំងពី​មាន​សង្វៀន​បញ្ជល់មាន់​ត្រូវគេ​បើក​លេង​នៅក្បែរ​ច្រក​ទ្វេភាគី​ដារគឺ​អំពើចោរកម្ម​និង​បទល្មើស​ផ្សេងៗ​កើតឡើង​គួរ​ឲ្យ​ភ័យខ្លាច​។​
​ពលរដ្ឋ​រស់នៅក្នុង​ឃុំ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំបន្តទៀតថាកាស៊ីណូនៅច្រកដូង៧ដើ​មហៅច្រកដាស្រុកមេម​ត់កំពុងមាន​ការបើកលេងល្បែង​ស៊ីសង​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន មន្ត្រី​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ចាត់វិធានការ​បង្ក្រាប​នោះឡើយ​។ នៅក្នុង​បរិវេណ​ទីតាំង​តំបន់​កាស៊ីណូនៅច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់នោះ​មាន​សង្វៀន​បញ្ជល់មាន់​ដ៏​ធំ​មួយ​បង្កប់​ដោយ​ល្បែងស៊ីសង​ច្រើន​ប្រភេទ​ទៀត​កំពុងដំណើរការ​យ៉ាងរ​លូនហើយ​អភិបាលស្រុក​មេមត់ក៏ដូចជា​អធិការនគរបាល​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំមិន​ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្នស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្ត​ត្បូងឃ្មុំក៏​មិន​ចាត់វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ឲ្យ​ស្របទៅតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​នោះឡើយ​។​គួ​របញ្ជាក់ថាសង្វៀន​បញ្ជល់មាន់​និង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ក្នុង​ទីតាំង​កាស៊ីណូនៅច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់មាន​ពលរដ្ឋ​ខ្មែរ​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង​ដោយ​គ្មាន​សមត្ថកិច្ច​ឬ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ណា​ទប់ស្កាត់​តាម​តួនាទី​របស់ខ្លួន​នៅឡើយ​ទេ​?​។ បើ​គេ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​៧ ចេញពី​ខេត្ត​ត្បូងឃ្មុំរួច​បត់​ស្ដាំ​ចូល​តាម​ច្រកទ្វារ​ទ្វេភាគី​ដារចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​គឺ​ប្រាកដជា​ឃើញ​ទីតាំង​បើក​លេង​ល្បែងស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​នោះ​ជាមិនខាន​។​ជា​រៀងរាល់ថ្ងៃ​មាន​ក្រុមអ្នកលេង​ល្បែង​បញ្ជល់មាន់​មកពី​គ្រប់ទិសទី​មក​ប្រមូល​ផ្ដុំគ្នា​នៅ​ទីតាំង​សង្វៀន​បញ្ជល់មាន់​នៅក្នុង​កាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់ហើយ​ក្នុងនោះ​មាន​សមត្ថកិច្ច​ប្រដាប់អាវុធ​និង​មន្ត្រីរាជការ​មួយចំនួន​ចូលរួម​លេងល្បែង​ស៊ីសង​យ៉ាង​គគ្រឹកគគ្រេង​ហើយនឹង​សប្បាយ​យ៉ាងខ្លាំង​ដោយ​មិន​ខ្លាច​អ្វី​ឬ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ហ៊ាន​បង្ក្រាប​។​ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យសម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧ​ត្ត​ម​សេនីយ៍នេ​ត សាវឿនអគ្គស្នងការ​នគរបាល​ជាតិគួរ​បង្ក្រាប​សង្វៀន​បញ្ជ​ល់​មាន់​ក្នុង​កាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់ព្រោះ​លោក បែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ និង​លោកជាមច័ន្ទសោភ័ណ្ឌអភិបាលខេត្ត​ត្បូងឃ្មុំនាំគ្នា​ដេកលក់​យ៉ាង​សុខ​ស្រួលដេកចាំ​ទទួល​ប្រយោជន៍​ពី​ល្បែងស៊ីសង​ដ៏​ល្បី​នៅក្នុង​កាស៊ីណូច្រកដូង៧ដើមហៅច្រកដាស្រុកមេមត់យ៉ាង​ស្ងៀមស្ងាត់​បែបនេះ ។​តើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​បែបណា​បើ មិនមាន​សុ​វត្តិភាព​? ឯណា​ទៅ​ភូមិ ឃុំ​មាន​សុ​វត្តិភាព​ទាំង​៩ចំណច​ដែលរដ្ឋាភិបាល​ដាក់ចេញនោះ ៕​

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវ ជា សុផាកន្នី អ៊ាងសុផល្លែត បានអញ្ជើញដឹកនាំប្រតិភូសមាគមចុះសួរសុខទុក្ខបងប្អូនប្រជាសហគមន៍នៅភូមិអណ្តូងក្រឡឹង (ហង្សនាគ០២)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដឹកនាំប្រតិភូក្រសួងបរិស្ថាន អញ្ជើញគោរពវិញ្ញាណក្ខន្ធ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងបរិស្ថាន បាននឹងកំពុងបោះជំហ៊ានទៅមុខយ៉ាងខ្លៀវខ្លា ក្នុងនីតិកាលទី៧ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលិខិត សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណជូនចំពោះលោកបណ្ឌិត Hor Kunthea ក្នុងការចូលរួមបរិច្ចាគថវិកា ជូនដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន។ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
118 នាក់
ម្សិលមិញ :
306 នាក់
សប្តាហ៍នេះ :
1378 នាក់
ខែនេះ :
8383 នាក់
3 ខែនេះ :
32212 នាក់
សរុប :
449517 នាក់