ខេត្តមណ្ឌលគិរី ៖ នារសៀលថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រី ដួច ដារ៉ា អនុប្រធានគណៈកម្មាធិការសាខា និងសហការីបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់លោក ចាត នឿ អាយុ១៨ឆ្នាំ ជាជនជាតិដើមភាគតិចព្នង រងគ្រោះដោយឧបទ្ទវហេតុភ្លើងឆេះផ្ទះទាំងស្រុង បណ្ដាលឲ្យភ្លើងឆេះសព្វរោលពេញខ្លួន រស់នៅភូមិពូទើត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី សព្វថ្ងៃកំពុងសម្រាក និងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី។ក្នុងឱកាសនោះដែរ លោកស្រីអនុប្រធាន បានសម្ដែងនូវការសោកស្ដាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះនេះ ធ្វើឱ្យខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ និងស្ទើរតែឆក់យកជីវិតមនុស្សម្នាក់ទៅហើយក្នុងសមាជិកគ្រួសារ ប៉ុន្តែសំណាងល្អអាចរួចផុតពីកម្ដៅនៃភ្លើង ក្រុមគ្រួសារបានបញ្ជូនទៅដល់មន្ទីរពេទ្យទាន់ពេលវេលា។ លោកស្រីអនុប្រធាន បានបន្តទៀតថា សូមកុំអស់សង្ឃឹម ត្រូវខិតខំប្រកបរបររកស៊ីចិញ្ចឹមជីវិត ដើម្បីស្ដារជីវភាពគ្រួសារឡើងវិញ និងសូមជូនពរឲ្យបានឆាប់ជាសះស្បើយពីជំងឺ ឆាប់បានត្រឡប់ជួបជុំគ្រួសារវិញ។សម្ភារៈដែលបានផ្ដល់ជូនរួមមាន ៖ ទឹកបរិសុទ្ធ ១កេស ទឹកដោះគោឆៅ ២យួរមុង១ ភួយ១ សារុង១ ក្រមា១ និងថវិកាចំនួន ៣០០,០០០រៀល៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា