ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពីការគ្រប់គ្រង ការរាតត្បាតនៃជំងឺកូវីដ-១៩ សម្រាប់អាជ្ញាធរមូលដ្ឋាន ខណ្ឌ/សង្កាត់ ក្រោមកិច្ចសហការភាពជាដៃគូ រវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិ នៃអភិបាលក្រុងប្រើប្រាស់ភាសាបារាំង AIMF ខណៈដែលសិក្ខាសាលានេះរៀបចំឡើងនៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០នេះ។ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានជំរុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចតាមបណ្ដាខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ បន្តការតាមដាន និងត្រួតពិនិត្យ ទៅលើក្លឹបកម្សាន្ដ និងខារ៉ាអូខេដែលលួចលាក់ ដើម្បីបង្ការទប់ស្កាត់នូវការរីករាលដាល នៃជំងឺកូវីដ-១៩ ខណៈដែរជំងឺនេះ បាននិងកំពុងរីករាលដាលនៅឡើយ បើទោះបីប្រទេសកម្ពុជា មិនមានអ្នកស្លាប់ដោយកូវីដ-១៩នេះក៏ដោយ។ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ជំងឺកូវីដ-១៩ បាននិងកំពុងរីករាលដាលនៅក្នុងបណ្ដាលប្រទេស និងដែនដីចំនួនជាង២១០ ទូទាំងពិភពលោក ហើយបញ្ហានេះត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសថា ជាជំងឺរាតត្បាតសកល និងជាកង្វល់ថ្មីរបស់មនុស្សជាតិ គ្រប់ជាតិសាសន៍ ដែលចាំបាច់ត្រូវរួមគ្នា ទប់ស្កាត់វិធានការ បង្ការ ទប់ស្កាត់ និងផ្តល់ការសង្គ្រោះឲ្យបានទាន់ពេលវេលា។សម្រាប់ប្រទេសកម្ពុជា ក៏មិនអាចគេចផុតពីការគំរាមកំហែងនៃជំងឺកូវីដ-១៩ ដូចគ្នានេះផងដែរ បើទោះបីជាមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរ រួមនឹងជនបរទេសដែលកំពុងស្នាក់ នៅក្នុងប្រទេសកម្ពុជា មិនទាន់មាននរណាម្នាក់រងគ្រោះ រហូតដល់បាត់បង់ជីវិតនៅឡើយក្តី។ ប៉ុន្តែជាកត្តាសត្យានុម័ត បញ្ហានេះបានបង្កើតឲ្យមានផលប៉ះពាល់លើវិស័យជាច្រើន ពិសេសក្នុងវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចជៀសមិនរួច។ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានថ្លែងយ៉ាងថា «យើងអាចភ្លេចជំងឺកូវីដ-១៩ តែជំងឺកូវីដ-១៩ មិនភ្លេចយើងទេ។ ដូច្នេះក្នុងនាមអាជ្ញាធរខណ្ឌ សង្កាត់ ត្រូវបន្តការផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបង្ការ និងទប់ស្កាត់នូវជំងឺ-១៩នេះ និងបន្តតាមដាននៅក្នុងមូលដ្ឋានរបស់ខ្លួន ពាក់ព័ន្ធនឹងការលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលអាចធ្វើឲ្យរីករាលដាលនៃជំងឺកូវីដ-១៩នេះ»។ ឯកឧត្តមបញ្ជាក់ថា ការបើកអង្គសិក្ខាសាលានេះឡើង គឺក្នុងគោលបំណងដើម្បីបង្កើនប្រសិទ្ធភាព នៃការឆ្លើយតបលើកិច្ចការបង្ការ និងទប់ស្កាត់ការរាលដាល នៃវីរុសកូវីដ-១៩ នៅក្នុងខណ្ឌ សង្កាត់ និយាយដោយឡែក និងនិយាយជារួម ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងទូលំទូលាយក្នុងភាពជាដៃគូរវាងសមាគម AIMF និងរដ្ឋបាលរាជធានីភ្នំពេញ តាមស្មារតី នៃឯកសារវិសោធនកម្មលេខ២ ស្តីពីការត្រៀមបង្ការ ចំពោះស្ថានភាពបន្ទាន់ គំនិតផ្តូចផ្តើម ដើម្បីសុខភាព និងអនាម័យល្អក្នុងទីក្រុង។ឯកឧត្តមបានបញ្ជាក់បន្ថែមទៀតថា សម្រាប់ការរៀបចំសិក្ខាសាលា ក្នុងពេលនេះ គឺជាផ្នែកមួយនៃការអនុវត្តន៍គម្រោងត្រៀមបង្ការ និងឆ្លើយតបចំពោះ ស្ថានភាពបន្ទាន់ ក្នុងនោះរយៈពេលកន្លងមកក្រុមការងារអនុវត្តគម្រោង នៃសមាគម AIMF សហការជាមួយមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកវគ្គបណ្ដុះបណ្ដាលចំនួន០៩លើក រួចមកហើយ ដោយផ្ដោតសំខាន់លើស្ថានភាពទូទៅជំងឺកូវី-១៩ វិធានការការពារការចម្លងរោគ ការប្រើប្រាស់សម្ភារការពារខ្លួន ការប្រមូលវេចខ្ចប់ និងការដឹកជញ្ជូនសំណាងរបស់អ្នកជំងឺកូវីដ-១៩។គួរបញ្ជាក់ផងដែរថា អង្គសិក្ខាសាលានេះនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ហើយនៅក្នុងពិធីនោះរដ្ឋបាលរាជធានីភ្នំពេញ ក៏បានប្រគល់ បរិក្ខារពេទ្យ សម្រាប់ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជូនដល់ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញផងដែរ ដើម្បីប្រើប្រាស់បន្តគាំទ្រ ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា