ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រទេសមហាអំណាច៣ អំពាវនាវ​ជាថ្មី​ឱ្យមាន​បទ​ឈប់​បាញ់​​នៅ​តំបន់​ជម្លោះ Nagorno-Karabakh
Tue,06 October 2020 (Time 08:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 523នាក់)

បរទេស ៖ ក្រសួងការបរទេស​រុស្ស៊ី​បាន​និយាយថា រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergei Lavrov រដ្ឋមន្ត្រីការបរទេស​បារាំង​លោក Jean-Yves Le Drian និង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo កាលពី​ថ្ងៃ​ចន្ទ​បាន​អំពាវនាវ​ជាថ្មី​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​នៅ​តំបន់ Nagorno-Karabakh។ ​នេះ​បើ​យោងតាមចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិន​ហួរ​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​គឺ​លោក Lavrov លោក Le Drian និង​លោក Pompeo តំណាងឱ្យ​អង្គការ​សន្តិសុខ ​និង​សហប្រតិបត្តិការ​អឺរ៉ុប OSCE Minsk Group ជា​សហប្រធាន​ប្រទេស​បាន​ថ្កោលទោស​ជាខ្លាំង​ចំពោះ​ការកើនឡើង​អំពើហិង្សា​ដែល​មិន​ធ្លាប់មាន ​និង​បង្ក​គ្រោះថ្នាក់​នៅ​តំបន់​ជម្លោះ Nagorno –Karabakh។

​ក្រុម​អ្នកការទូត​ជាន់ខ្ពស់​បាន​សង្កត់ធ្ងន់​ថា​ ការវាយប្រហារ​នាពេល​ថ្មីៗ​នេះ​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​ជន​ស៊ីវិល​នៅតាម​បណ្តាញ​ព្រំដែន​ប្រទេស អា​ហ្ស៊ែ​បៃ​ហ្ស​ង់​ និង​អា​មេ​នី​នៅ​ខាងក្រៅ​តំបន់​ជម្លោះ Nagorno-Karabakh បង្ក​ការគំរាមកំហែង​ដែល​មិនអាច​ទទួលយកបាន​ចំពោះ​ស្ថេរភាព​នៅក្នុង​តំបន់​។​

​យោងទៅលើ​សេចក្តីថ្លែងការណ៍​ដែល​ធ្វើឡើង​ដោយ​ប្រធាន​នៃ​ប្រទេស​ជា​ប្រធាន OSCE Minsk Group កាលពី​ថ្ងៃទី ១ ខែតុលា​បាន​ឲ្យ​ដឹងថា​អ្នកការទូត​ឈានមុខ​ចំនួន​៣​រូប​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ដល់​ភាគី​ជម្លោះ​ទាំងអស់​ឱ្យមាន​បទ​ឈប់​បាញ់​គ្នា​ជាបន្ទាន់​ដោយ​គ្មាន​លក្ខខណ្ឌ​” ។​

​សមរភូមិ​នៅតែ​បន្ត​នៅតាម​បណ្តាញ​តំបន់ Nagorno-Karabakh។ អា​មេ​នី ​និង​អា​ហ្ស៊ែ​បៃ​ហ្ស​ង់​បាន​ពុះ​ចែក​តំបន់ Nagorno-Karabakh ចាប់តាំងពី​ឆ្នាំ១៩៨៨​។ កិច្ចចរចា​សន្តិភាព​ត្រូវបាន​ធ្វើឡើង​ចាប់តាំងពី​ឆ្នាំ១៩៩៤ នៅពេល​ដែលមាន​បទ​ឈប់​បាញ់​គ្នា​ប៉ុន្តែ​មានការ​ប៉ះទង្គិច​គ្នា​តិចតួច​ម្តងម្កាល​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2998 នាក់
ខែនេះ :
9835 នាក់
3 ខែនេះ :
31375 នាក់
សរុប :
487240 នាក់