ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណ:អភិបាលស្រុកកោះញែក
Fri,09 October 2020 (Time 10:04 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 570នាក់)

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលស្រុកកោះញែក ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត មណ្ឌលគិរី ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្ត និង មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រធាន អនុប្រធាន មន្ទីរអង្គភាពនានាជុំវិញខេត្ត និង អភិបាល ក្រុង/ស្រុក ពិធីនេះ ត្រូវបានប្រកាស លោក ឌឹម នី ឲ្យចូលកាន់តំណែងថ្មីជាអភិបាលស្រុកកោះញែក ជំនួស លោក ស៊ិន វណ្ណវុឌ្ឍ ដែលត្រូវផ្ទេរភារកិច្ច ដែលពិធីធ្វើឡើងនៅអគាររដ្ឋបាលស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ឯកឧត្តម ស្វាយ សំអ៊ាង មានប្រសាសន៍ថា ការផ្លាស់ប្ដូរតំណែងតួនាទីរបស់មន្ត្រីរាជការសាធារណៈគឺជារឿងធម្មតា នៅក្នុងប្រទេសកាន់របបប្រជាធិបតេយ្យ ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ការងារ និងជំរុញឲ្យការងារដឹកនាំនៅមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមបានបន្តថា ការទទួលបានមុខតំណែងនៅពេលនេះ គឺដោយសារការខិតខំប្រឹងប្រែងយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចនាពេលកន្លងមក រហូតដល់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្តផ្ដល់ទំនុកចិត្ត ប្រគល់ភារកិច្ចដ៏សំខាន់នេះ។

ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានធ្វើការផ្តាំផ្ញើដល់អភិបាលស្រុកថ្មី ត្រូវបន្តការខិតខំប្រឹងប្រែងបន្តទៀត ដើម្បីដឹកនាំគ្រប់គ្រងស្រុកកោះញែក អោយមានការអភិវឌ្ឍន៍ រីកចម្រើនបន្តទៀត ត្រូវពង្រឹងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់ ត្រូវដឹកនាំទប់ស្កាត់បង្រ្កាប បទល្មើសនានា ពិសេសបទល្មើសធនធានធម្មជាតិ ត្រូវការពារសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់សាធារណ: ពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ ឯកឧត្តមក៏បានធ្វើការណែនាំបន្ថែម ដល់មន្ត្រីសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចំណុះឲ្យរដ្ឋបាលស្រុក ត្រូវចូលរួមសហការ អនុវត្តតាមបទបញ្ជាគណៈបញ្ជាការឯកភាពស្រុក ក្នុងការទប់ស្កាត់បទល្មើសនានា និងរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ។

លោក ឌឹម នី អភិបាលនៃគណៈអភិបាលស្រុកកោះញែកថ្មី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងនិង រដ្ឋបាលខេត្ត ដែលបានផ្ដល់មុខតំណែងដ៏សំខាន់នេះ លោកបានធ្វើការប្ដេជ្ញាចិត្តក្នុងការបំពេញតួនាទីភារកិច្ចប្រកបដោយតម្លាភាព ប្រសិទ្ធភាព ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ពង្រឹងសាមគ្គីភាពផ្ទៃក្នុង សហការជិតស្និទ្ធជាមួយនឹងកងកម្លាំងប្រដាប់អាវុធ មន្ត្រីជំនាញ ក្នុងការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសទាំងឡាយដែលកើតមាននៅក្នុងសមត្ថកិច្ចរបស់ខ្លួន៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
325 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3062 នាក់
ខែនេះ :
9899 នាក់
3 ខែនេះ :
31439 នាក់
សរុប :
487304 នាក់