ភ្នំពេញ ៖ ខេត្តដែលចុះត្រជាក់ខ្លាំងជាងគេនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះ គឺខេត្តរតនគិរី និងមណ្ឌលគិរី ដែលមានសីតុណ្ហភាពអប្បបរមា ១៩អង្សារសេ។ នេះបើយោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម។បន្ទាប់មកគឺមានខេត្ត ឧត្តរមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, និងក្រចេះ ដែលមានសីតុណ្ហភាពអប្បបរមា ២២អង្សារសេ។ ដោយឡែករាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមា២៤អង្សារសេ។យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុកម្ពុជាពីថ្ងៃទី១១ ដល់ ១៧វិច្ឆិកា ឱ្យដឹងថា ព្យុះទី២២ ឈ្មោះ វ៉ាមកូ (VAMCO) នឹងវិវត្តខ្លួនទៅជាព្យុះទីហ្វុង ហើយវានឹងធ្វើដំណើរចូលដល់ភាគកណ្តាលវៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកជាវិសម្ពាធទាប មុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា