ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
លោក​ បៃដិន ៖​ ​ការបដិសេធមិនទទួលស្គាល់បរាជ័យរបស់លោក ត្រាំ គឺជា​ «ភាពអាម៉ាស់មួយ»
Wed,11 November 2020 (Time 07:45 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 485នាក់)

អាមេរិក ៖ លោក ចូ​ បៃដិន​ (Joe Biden) បាននិយាយថា ការដែលប្រធានាធិបតី​ ដូណាល់​ ត្រាំ​ (Donald Trump) បដិសេធមិនទទួលស្គាល់បរាជ័យនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីសប្ដាហ៍មុននោះ​ គឺជា​ «ភាពអាម៉ាស់មួយ» ប៉ុន្តែលោក បៃដិន មិនបានចាត់ទុកវាជារឿងសំខាន់នោះឡើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ប្រធានាធិបតីជាប់ឆ្នោត​ លោក​ បៃដិន​ បាននិយាយប្រាប់ក្រុមអ្នកយកព័ត៌មាននៅក្នុងទីក្រុងវីលម៉ីងតុន (Wilmington) កាលពីថ្ងៃអង្គារថា​ «និយាយដោយត្រង់ទៅ​ ខ្ញុំគិតថា វាពិតជាភាពអាម៉ាស់មួយដែល​ លោក​ ត្រាំ​ បដិសេធមិនទទួលស្គាល់បរាជ័យ»។ ប៉ុន្តែ​លោក​ បៃដិន​ ដែលបានធ្វើការទាក់ទងជាមួយមេដឹកនាំបរទេសជាច្រើនរួចស្រេចហើយនោះ​ បានបញ្ជាក់ថា​ គ្មានអ្វីអាចបញ្ឈប់ការផ្ទេរអំណាចបានទេ។

ស្របពេលជាមួយគ្នានេះ​ លោក ត្រាំ បានសរសេរលើបណ្ដាញសង្គមធ្វីតធ័រ​ (Twitter) ថា​ លោកនឹងឈ្នះនៅទីបំផុតនៅក្នុងការបោះឆ្នោតនេះដែលគេបានព្យាករថា លោកបានចាញ់រួចទៅហើយ។

សូមជម្រាបថា លទ្ធផលបោះឆ្នោតតាមរដ្ឋមួយៗមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេរហូតមកដល់ពេលនេះ​ ក្នុងគ្រាដែលការរាប់សន្លឹកឆ្នោតជាច្រើនកំពុងបន្តធ្វើឡើង​ ហើយលទ្ធផលចុងក្រោយនឹងត្រូវបានកំណត់នៅពេលដែលគណៈកម្មការរៀបចំការបោះឆ្នោតរបស់អាមេរិកជួបប្រជុំគ្នានៅថ្ងៃទី១៤ ខែធ្នូ៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1339 នាក់
ខែនេះ :
6861 នាក់
3 ខែនេះ :
17761 នាក់
សរុប :
329307 នាក់