ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អគ្គមេធាវី​នៃ​រដ្ឋ​ញូវយ៉ក​ត្រៀម​ប្តឹង​លោក Trump ប្រសិនបើ​រដ្ឋ​នេះ​មិន​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​
Sat,14 November 2020 (Time 06:57 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 479នាក់)

អាមេរិក​ ៖ អគ្គមេធាវី​នៃ​រដ្ឋ​ញូវយ៉ក​លោកស្រី Letitia James និយាយថា លោកស្រី​បាន​ត្រៀមខ្លួន​ដើម្បី​ប្តឹង​រដ្ឋបាល​លោក Trump ប្រសិនបើ​រដ្ឋ​នេះ​មិន​ទទួលបាន​វ៉ាក់សាំង​កូ​វី​ដដែល​ត្រូវបាន​យល់ព្រម​រួមជាមួយ​រដ្ឋ​ផ្សេងទៀត​របស់​ប្រទេស​នេះ​ទេនោះ​។​ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន BBC​។​

​ថ្លែង​នៅ​ព្រឹក​ថ្ងៃនេះ លោក Trump បាន​និយាយថា វ៉ាក់សាំង​នឹងមាន​នៅ​ទូទាំង​សហរដ្ឋអាមេរិក​លើកលែង​តែ​រដ្ឋ​ញូវយ៉ក​ប៉ុណ្ណោះ​ដោយ​លោក​ចោទប្រកាន់ថា ដោយសារតែ​អភិបាលរដ្ឋ​នេះ​លោក Andrew Cuomo ដែលជា​អ្នកប្រជាធិបតេយ្យ​កំពុង​ពន្យា​ពេល​ក្នុងការ​ចែកចាយ​។​

​លោក Trump និយាយថា “​លោក Cuomo ត្រូវតែ​ជូនដំណឹង​ដល់​យើង​នៅពេល​គាត់​ត្រៀមខ្លួន​ទទួលយក​វា ពីព្រោះ​បើ​មិន​ដូច្នេះ​ទេ យើង​មិនអាច​បញ្ជូន​វា​ទៅ​រដ្ឋ​ដែល​នឹងមិន​ផ្តល់​ឲ្យ​ប្រជាជន​របស់ខ្លួន​ភ្លាមៗ​នោះទេ​”​។​

ក្នុង​ខែកញ្ញា អភិបាលរដ្ឋ​ញូវយ៉ក​បាន​បង្កើត​ក្រុម​វិទ្យាសាស្ត្រ​ឯករាជ្យ​មួយ​ដើម្បី​ពិនិត្យមើល​នូវ​ទិន្នន័យ​វ៉ាក់សាំង​កូ​វី​ដដែល​បាន​វិភាគ​ដោយ​រដ្ឋបាល​ចំណីអាហារ​និង​ឱសថ​។

​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី James បាន​រិះគន់​ការលើកឡើង​របស់លោក Trump​។​លោកស្រី​បាន​និយាយថា “​នេះ​គ្មានអ្វី​ក្រៅពី​អាកប្បកិរិយា​ដែល​ចង់​សងសឹក​ដោយ​ប្រធានាធិបតី​ដែល​ព្យាយាម​សងសឹក​ទៅលើ​អ្នក​ដែល​ប្រឆាំងនឹង​នយោបាយ​របស់គាត់​នោះទេ​”​។ លោកស្រី​និយាយថា “​ប្រសិនបើ​ការផ្សព្វផ្សាយ​វ៉ាក់សាំង​នេះ​កើតឡើង​ចំពេល​ដ៏​ខ្មៅ​ងងឹត​នៃ​រដ្ឋបាល​របស់​លោក Trump ហើយ​លោក​ប្រធានាធិបតី​ចង់​លេងល្បែង​ជាមួយ​ជីវិត​ប្រជាជន​នោះ យើង​នឹង​ប្តឹង​ហើយ​យើង​នឹង​ឈ្នះ​”៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
107 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1312 នាក់
ខែនេះ :
6834 នាក់
3 ខែនេះ :
17734 នាក់
សរុប :
329280 នាក់