ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាំយកអំណោយផ្តល់ជូនកុមារចំនួន៦០០នាក់នៅក្នុងអង្គការម្លប់តាប៉ាង
Tue,17 November 2020 (Time 06:30 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 544នាក់)

ខេត្តព្រះសីហនុ ៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុបានចាត់ឲ្យលោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណៈកម្មាធិការសាខា រួមមន្រ្តីសាខា អនុសាខានាំអំណោយមនុស្សធម៌របស់កាកបាទក្រហមជូនដល់កុមារចំនួន៦០០នាក់ នៅក្នុងអង្គការម្លប់តាប៉ាងក្រុង.ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោសស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកជំទាវ ប្រាក់ ចន្ទសុខា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹក អាណិតអាសូរក្រៃលែងពីសំណាក់ឯកឧត្តមប្រធានគណៈកម្មាធិសាខា ឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាល សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។

ជាមួយគ្នានោះ លោកជំទាវសុំឲ្យលោកគ្រូ អ្នកគ្រូ កុមារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូទម្លាប់អនាម័យពីអវិជ្ជមានទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទី សាធារណៈ ត្រូវពាក់ម៉ាស់ ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមជម្រាបថា សម្ភារដែលបានផ្តល់ជូនកុមារក្នុងឱកាសនោះ មាននំ Solite ៦០០ប្រអប់៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
104 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1309 នាក់
ខែនេះ :
6831 នាក់
3 ខែនេះ :
17731 នាក់
សរុប :
329277 នាក់