ខេត្តក្រចេះ ៖ ព្រះតេជគុណ ព្រះឥន្ទ្រាភិបាល ង៉ែត សារីន ព្រះអនុគណស្រុកចិត្របុរី នៅរសៀលថ្ងៃ អង្គារ ០២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីសង្ឃនាំយកអំណោយមានគ្រឿងឧបភោគ បរិភោគ និងសម្ភារៈមួយចំនួនប្រគល់ជូនឯកឧត្ដម វ៉ា ថន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ និងជាគណៈអភិបាលខេត្តដើម្បីបន្តចូលរួមក្នុងកិច្ចការមនុស្សធម៌ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបន្តទៀត និងដើម្បីត្រៀមជួយសង្គ្រោះដល់គ្រួសារក្រីក្រពិតប្រាកដ និងជនចាស់ជរាគ្មានទីពឹង កុមារកំព្រា ជាពិសេសក្នុងកាលៈទេសៈ ដែលសកលលោកកំពុងទទួលរងប៉ះពាល់ ដោយរោគរាតត្បាតនៃជំងឺកូវីដ១៩។ពិធីនេះដែរ ប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមខេត្តក្រចេះ ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិការសាខា និងថ្នាក់ដឹកនាំមន្ទីរធម្មការ និងសាសនាខេត្តផងដែរ។ព្រះតេជគុណ ង៉ែត សារីន មានសង្ឃដីកាថា អំណោយសប្បុរសធម៌ទាំងនេះមានការចូលរួមចែករំលែកពីមន្ដ្រីសង្ឃក្នុងស្រុកចិត្របុរី ដែលមានសម្ភារៈដូចជា ៖ សូទឹកកក១៥ – បំពង់ទឹកក្ដៅ១៧ – ចានជាមចំនួន៤០០ – ចង្អើអាំងត្រី៦០ – កាធុនជ័រ១២០ – ចាន់ស្រាក់២៦ – ឆ្នាំង៥៣ – កំសៀវ២៦ – វែកសម្លរ៥០ – វែកធំ៤០ – បោយដួសទឹក២៥ – ទឹកត្រី៤១យួរ – ទឹកស៊ីអ៊ីវ២១យួរ – វែកបាយ២៧ – មុង៥៦ – អង្ករ៦បេ – ទឹកសុទ្ធ៥០យួរ – មី៥០កេស – ជ្រុញ៥ – បឡុង៧ – ឆ្នាំងខ្ទះ៥ និងបច្ច័យចំនួន២លាន ៥សែនរៀលផងដែរ។ព្រះអង្គ ង៉ែត សារីន មានសង្ឃដីកាទៀតថា អំណោយទាំងអស់សូមប្រគល់ជូនសាខាកាកបាទក្រហមខេត្តទុកសម្រាប់ជាអំណោយមនុស្សធម៌ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះតាមការចាត់ចែងរបស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះតាមសភាពជាក់ស្តែង។ក្នុងឱកាសនោះឯកឧត្ដម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះបានសំដែងនូវការគួរសម និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះអង្គអនុគណ និងមន្ត្រីសង្ឃស្រុកចិត្របុរីទាំងអស់ដែលមានព្រះទ័យគិតគូរ និងយកចិត្តទុកដាក់ដល់ការងារសង្គម បានចូលរួមចំណែកជាមនុស្សធ៌មដល់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ ដើម្បីមានភាពងាយស្រួល ក្នុងការយកទៅចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយប្រការផ្សេងៗ ដែលជាតម្រូវការដ៏ចាំបាច់របស់កាកបាទក្រហមក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយជនចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋក្រីក្រ ពិតប្រាកដក្នុងអំឡុង កូវីដ១៩ និងគ្រោះមហន្តរាយផ្សេងទៀត។ឯកឧត្ដមមានប្រសាសន៍បន្តថា ទង្វើ និងសកម្មភាពមនុស្សធម៌របស់ព្រះអង្គនាពេលនេះ សបញ្ជាក់ឱ្យឃើញពីព្រះទ័យជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះក្នុងការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា