អាមេរិក ៖ ទីប្រឹក្សារបស់លោកប្រធានាធិបតី Donald Trump ទំនងជាបានបដិសេធមិនឲ្យគាត់ចេញបញ្ជាឲ្យយោធាធ្វើការវាយប្រហារលើអ៊ីរ៉ង់ ដោយព្រមានថា វានឹងបង្កើនជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក Trump។នេះបើយោងតាមការចុះផ្សាយរបស់កាសែត New York Times។កាសែតដដែលបានរាយការណ៍ថាលោក Trump កំពុងរិះរកការវាយលុកទៅលើ “ទីតាំងនុយក្លេអ៊ែរដ៏សំខាន់របស់អ៊ីរ៉ង់” នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ ដោយលោកបានសួរទៅកាន់ទីព្រឹក្សារបស់លោកថាតើលោកមានជម្រើសបែបនេះដែរឬទេ អំឡុងកិច្ចប្រជុំមួយនៅឯការិយាល័យ Oval កាលពីថ្ងៃចន្ទ។ទីប្រឹក្សាដែលក្នុងនោះមានអនុប្រធានាធិបតីអាមេរិកលោក Mike Pence រដ្ឋមន្ត្រីក្រសួងការបរទេស លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិ Christopher Miller និងប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley ត្រូវបានគេរាយការណ៍ថាបានបដិសេធលោក Trump ពីការវាយប្រហារនេះ ដោយសម្តែងការព្រួយបារម្ភថា វានឹងបង្កើនជម្លោះកាន់តែធំនៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក Trump”។របាយការណ៍នេះបានលេចចេញ ចំពេលមានការចោទប្រកាន់ថាលោក Trump កំពុងប៉ុនប៉ងបំផ្លាញរដ្ឋបាលរបស់លោក Joe Biden ខណៈប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិកបានប្រកាសថាជាប្រធានាធិបតីជាប់ឆ្នោតនៅសេតវិមាន ទោះបីជាលទ្ធផលនៃការបោះឆ្នោតផ្លូវការនៅតែមិនត្រូវបានប្រកាសក៏ដោយ ខណៈលោក Trump បដិសេធមិនព្រមទទួលស្គាល់លទ្ធផលនេះនោះទេដោយអះអាងថា ការបោះឆ្នោតនេះត្រូវបានគេបន្លំសន្លឹកឆ្នោត។យោងតាមកាសែត New York Times បានឲ្យដឹងថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើត្រូវបានធ្វើឡើងមែននោះ វាពិតជានឹងផ្តោតគោលដៅទៅលើរោងចក្រ Natanz ដែលជារោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ដែលជាទូទៅត្រូវបានគេចាត់ទុកថាជាទីតាំងកណ្តាលសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម។កិច្ចប្រជុំនៅការិយាល័យ Oval ត្រូវបានគេដឹងថាធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានរាយការណ៍អំពីការកើនឡើងគួរឲ្យកត់សម្គាល់នៃឃ្លាំងស្តុកអាវុធនុយក្លេអ៊ែរអ៊ីរ៉ង់ ធំជាង១២ដងច្រើនជាងការអនុញ្ញាតនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលលោក Trump បានដកខ្លួនចេញជាឯកតោភាគីនៅឆ្នាំ ២០១៨៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា