ថ្ងៃច័ន្ទ ទី០៦ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សាខាកាកបាទក្រហមកម្ពុជាខេត្តទទួលអំណោយមនុស្សធម៌ពីព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តស្វាយរៀង
Thu,19 November 2020 (Time 10:31 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 440នាក់)

ខេត្តស្វាយរៀង ៖ ដើម្បីចូលរួមចំណែកបម្រើដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ពិសេសគឺក្នុងបេសកកម្មជួយ សង្គ្រោះដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅក្នុងខេត្ត នាថ្ងៃព្រហស្បតិ៍ ៤កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា ព្រមទាំង ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា នៃគណៈកម្មាធិការសាខាបានទទួលអំណោយមនុស្សធម៌ ពីព្រះបណ្ណមុនី តី សុបុណ្យ ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះមេគណ គណៈធម្មយុត្តិកនិកាយខេត្តស្វាយរៀង ព្រមទាំងព្រះគ្រូចៅអធិការ អាចារ្យ គណៈកម្មការវត្តព្រះពុទ្ធស្វាយរៀង បាននាំយកបច្ច័យ និងទេយ្យទាន រួមមាន ៖ អង្ករចំនួន១.០០០ គ.ក្រ មី ៣០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៊ីវ២០យួរ ត្រីខកំប៉ុង១០យួរ និងថវិកា ១,០០០,០០០ រៀលដល់សាខាសម្រាប់ត្រៀមបម្រុងឆ្លើយតបនៅពេលមានគ្រោះមហន្តរាយកើតឡើង។

ព្រះអម្ពមង្គលវិជិត តី សុបុណ្យ បានមានថេរដីកាថា ការនាំយកអំណោយទាំងនេះដល់សាខានឹងរួមចំណែកដល់ការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីបង្ការ និងកាត់បន្ថយភាពខ្វះខាតរបស់ប្រជាពុទ្ធបរិស័ទ ដើម្បីអព្យាក្រឹតភាព ជំនឿ សាសនា ពូជសាសន៍ និងដើម្បីផលប្រយោជន៍រួម គឺភារកិច្ចមនុស្សធម៌។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល បានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុតចំពោះទឹកព្រះទ័យដ៏ថ្លៃថ្លារបស់ ព្រះអង្គ ដែលនេះជាការលើកទឹកចិត្តយ៉ាងធំធេងចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ការនាំយកអំណោយទាំងនេះ ទៅចាត់ចែងប្រគល់ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត កំពុងជួបការលំបាក និងត្រូវការ ជំនួយជាចាំបាច់។

បើយោងតាមរបាយការណ៍ពីអនុសាខាក្រុង ស្រុកទាំង៨ ឃើញថា ព្រះអនុគណ និងមន្ត្រីសង្ឃនៅតាមវត្តក្នុងក្រុង ស្រុកនីមួយៗតែងតែបានយកទេយ្យទានជាស្បៀង សម្ភារ និងថវិកាយកទៅប្រគល់ជូនដល់អនុសាខាដើម្បីដោះស្រាយឆ្លើយតបដល់ប្រជាពលរដ្ឋនៅតាមសហគមន៍បានទទួលលទ្ធផលល្អ ប្រសើរក្នុងចលនាកាកបាទក្រហមកម្ពុជា។

ក្នុងនាមគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សូមសំណូមពរដល់ព្រះតេជគុណ ព្រះមន្ត្រីសង្ឃនៅតាមវត្ត បន្តជួយឧបត្ថម្ភនូវស្បៀង សម្ភារ ថវិកា ដល់សាខា អនុសាខាបន្តទៀត ដើម្បីចែកជូនប្រជាពលរដ្ឋយើងដែលជួបការលំបាក ខ្វះខាតនៅតាម សហគមន៍ ឲ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម ម៉ែន វិបុល ព្រមទាំងថ្នាក់ដឹកនាំ និងសហការីនៃសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង សូមបួងសួងប្រគេនថ្វាយព្រះពរ ព្រះសង្ឃគ្រប់ ព្រះអង្គ សូមមានព្រះសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីបន្តទ្រទ្រង់វិស័យព្រះពុទ្ធសាសនាឱ្យបានគង់វង្ស រីកចម្រើនតរៀងទៅ។ ទន្ទឹមនោះ ឯកឧត្តមសន្យាថា អំណោយទាំងអស់នេះសាខានឹងធ្វើការបែងចែកជូនដល់ដៃប្រជាពលរដ្ឋដែលរងគ្រោះគ្រប់ៗគ្នាឲ្យបានទាន់ពេលវេលាឲ្យសមស្របទៅនឹងព្រះទ័យរបស់ព្រះអង្គជាម្ចាស់ទេយ្យទាន៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
94 នាក់
ម្សិលមិញ :
224 នាក់
សប្តាហ៍នេះ :
4657 នាក់
ខែនេះ :
15796 នាក់
3 ខែនេះ :
37819 នាក់
សរុប :
405819 នាក់