ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
រដ្ឋបាលខេត្តមណ្ឌលគិរីជួបពិភាក្សាជាមួយអង្គភាពប្រឆាំងអំពើពុករលួយស្តីពីការត្រៀមរៀបចំការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ
Mon,23 November 2020 (Time 06:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 512នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីធានានូវការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដំណើរការរលូន ជោគជ័យ និងផ្ដល់វិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវិដ១៩ក្នុងអំឡុងពេលប្រលងនោះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយប្រតិភូអង្គភាពអំពើពុករលួយ ស្ដីពីការត្រៀមរៀបចំការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២០ ក្រោមវត្តមានឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត លោក សាយ ម៉េងគីម អភិបាលរងខេត្ត ឯកឧត្តម យូ រ៉ា ប្រតិភូតំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងឯកឧត្តម គណៈប្រតិភូអមដំណើរ ដោយមានការចូលរួមពីតំណាង មន្ទីរ អង្គភាពពាក់ព័ន្ធនានា។ កិច្ចប្រជុំនេះធ្វើឡើងនៅព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលប្រជុំអាគាររដ្ឋបាលខេត្តមណ្ឌលគិរី។

លោក សាយ ម៉េងគីម បានជម្រាបជូនអង្គប្រជុំ ថារដ្ឋបាលខេត្តមណ្ឌលគីរីតែងតែយកចិត្តទុកដាក់ចំពោះការប្រលងសញ្ញាប័ត្រទុតិយភូមិរបស់សិស្សានុសិស្សជារៀងរាល់ឆ្នាំ។ តាមរយៈការអំពាវនាវរបស់រដ្ឋបាលខេត្ត សណ្ឋាគារនិងផ្ទះសំណាក់មួយចំនួនបានផ្ដល់បន្ទប់ស្នាក់នៅដល់គិតថ្លៃសំរាប់សិស្សក្នុងអំឡុងពេលប្រឡងនេះ។ បន្ថែមលើនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តមណ្ឌលគិរី បានឧបត្ថម្ភដល់លោកគ្រូអ្នកគ្រូដើម្បីបង្រៀនវគ្គបំប៉នសិស្សសម្រាប់ការប្រឡងមធ្យមសិក្សាទុតិយភូមិនេះផងដែរ។ ម្យ៉ាងវិញទៀតនៅថ្ងៃប្រឡង រដ្ឋបាលខេត្តបានសហការជាមួយមន្ទីរសុខាភិបាលរៀបចំអាល់កុលលាងដៃ ម៉ាក រថយន្តសង្គ្រោះនៅតាមវិទ្យាល័យ និងការរក្សាគម្លាតសុវត្ថិភាពក្នុងបន្ទប់ប្រលង ជាដើម។ ក្រៅពីនេះក៏មានការរៀបចំសណ្ដាប់ធ្នាប់ សន្តិសុខ និងរបៀបរៀបរយនៅតាមមណ្ឌលប្រលង ដើម្បីធានាឲ្យការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅបានរលូននិងជោគជ័យ។ ចំពោះសិស្សជាប់និទ្ទេសA រដ្ឋបាលខេត្តតែងផ្ដល់ថវិកា សំភារ:សម្រាប់ជារង្វាន់លើកទឹកចិត្តផងដែរ។

ឯកឧត្តម យូ រ៉ា ប្រតិភូតំណាងអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងកោតសរសើរដល់រដ្ឋបាលខេត្តមន្ទីរអប់រំនិងអង្គភាពពាក់ព័ន្ធដែលបានខិតខំប្រឹងប្រែងត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។

ឧត្តមមានប្រសាសន៍បន្ថែមថា ទោះបីជាក្នុងបរិបទនៃជំងឺកូវិដ១៩ក៏ដោយ ក៏ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅតែប្រព្រឹត្តទៅជាធម្មតាដោយមិនមានការបន្ធូរបន្ថយឡើយ ដើម្បីចៀសវាងការរើសអើងសញ្ញាបត្រសិស្សនិស្សិតនាពេលខាងមុខ។ ឧត្តមក៏បានសំណូមពរដល់រដ្ឋបាលខេត្តនិងអង្គភាពពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈបន្ថែមទៀតក្នុងការការពារជំងឺកូវីដ១៩ នៅក្នុងពេលប្រឡង ដោយត្រូវមានបន្ទប់ប្រលងដាច់ដោយឡែកសម្រាប់បេក្ខជនដែលមានកំដៅខ្ពស់ឬសុខភាពមិនល្អ។ តាមរយៈការត្រៀមលក្ខណៈទុកជាមុនរបស់រដ្ឋបាលខេត្ត ឯកឧត្តមគណៈប្រតិភូ សង្ឃឹមយ៉ាងមុតមាំថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនឹងប្រព្រឹត្តទៅប្រកបដោយភាពរលូន និងជូនពរដល់សិស្សដែលប្រឡងឆ្នាំនេះសម្រាប់ខេត្តមណ្ឌលគិរីទទួលបានលទ្ធផលល្អប្រសើរ។

សូមជម្រាបថា ក្រសួងអប់រំបានកំណត់កាលបរិច្ឆេទសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០។

អ្នកនាំពាក្យក្រសួងអប់រំ យុរជន និងកីឡា ឯកឧត្តម រស់ សុវាចា បានបញ្ជាក់ថា «បើទោះបីការសិក្សារបស់សិស្សមានការផ្អាកមួយចំនួនតូចក្តី ក៏គុណភាពប្រឡងសម្រាប់ឆ្នាំ២០២០នេះ នៅរក្សាដូចឆ្នាំមុនៗដដែល ដោយសារក្រសួងអនុវត្តន៍គោលការណ៍ធំៗ៤ គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលអាចទទួលយកបានដើម្បីរក្សាគុណភាពប្រឡងជូនដល់សិស្សានុសិស្ស និងបេក្ខជនប្រឡងផ្ទាល់»។

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
397 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3134 នាក់
ខែនេះ :
9971 នាក់
3 ខែនេះ :
31511 នាក់
សរុប :
487376 នាក់