ខេត្តក្រចេះ ៖ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាពលរដ្ឋទូទៅក្នុងខេត្ត និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវបានបរិច្ចាគថវិកា៦០០០ដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវគ្រប់ស្ថាប័ន មន្ទីរ អង្គភាពទាំងអស់ជុំវិញខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ អ្នកឧកញា អាជីវករ ព្រះសង្ឃ និងប្រជាពលរដ្ឋទាំអស់ សូមអញ្ជើញចូលរួមជាវិភាគទានបរិច្ចាគជាប្រាក់ជាមួយរាជរដ្ឋាភិបាលដើម្បីទិញ វ៉ាក់សាំងសម្រាប់ចាក់ការពារមេរោគកូវីដ១៩។ ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តមសន្យានឹងចូលរួមបន្តទៀតជាមួយបងប្អូនមន្រ្តីរាជការ អ្នកឧកញ្ញា ឯកឧត្តម លោកជំទាវ ព្រះសង្ឃ ព្រមទាំងអាជីវករ និងប្រជាពលរដ្ឋយើងផងដែរ។សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំង យកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា