បាងកក ៖ អាជ្ញាធរសុខាភិបាលថៃបានរាយការណ៍ពីការករណីឆ្លង COVID-19 ថ្មីៗ ចំនួន២៥ករណីទៀត នៅក្នុងរបាយការណ៍ថ្ងៃពុធ ទី០៩ ខែធ្នូ ឆ្នាំ២០២០ ដែលជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុត ក្នុងរយៈពេលជាងមួយខែកន្លងមកនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។អ្នកនាំពាក្យ រដ្ឋបាលគ្រប់គ្រងស្ថានការណ៍ COVID-19 នៃប្រទេសថៃហៅកាត់ថា CCSA លោក ថាវីស៊ីន វិសានុយោធិន (Taweesin Visanuyothin) បានគូសបញ្ជាក់ថា ករណីឆ្លងថ្មីៗទាំងអស់ខាងលើ គឺសុទ្ធតែជាករណីនាំចូល ខណៈមាន០៧នាក់មកពីប្រទេសមីយ៉ាន់ម៉ា។សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានរកឃើញករណីឆ្លង COVID-19 សរុបចំនួន ៤,១៥១ករណី ក្នុងនោះស្លាប់៦០នាក់ និងជាសះស្បើយ ៣,៨៨០នាក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា