ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
អភិបាលក្រុងព្រះវិហារចុះណែនាំម្ចាស់យានយន្តគ្រប់ប្រភេទឲ្យយល់ដឹងបន្ថែមពីវិធានការការពារជំងឺកូវីដ-១៩
Sat,12 December 2020 (Time 04:08 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 555នាក់)

ខេត្តព្រះវិហារ ៖ អភិបាលក្រុងព្រះវិហារ លោក ប៉ុក ងួន បានដឹកនាំមន្ត្រី នៃរដ្ឋបាលក្រុង ការចុះពង្រឹងការផ្សព្វផ្សាយ និងណែនាំដល់ម្ចាស់យានយន្តគ្រប់ប្រភេទ ដែលបាននឹងកំពុងដំណើរការលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ចេញពីទីរួមខេត្តឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យម្ចាស់យានយន្ត និងអ្នកដំណើរ មានការយល់ដឹងបន្ថែមទៀត លើការអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល ក្នុងការបង្ការ-ទប់ស្កាត់ការរីករាលដាល នូវជំងឺកូវីដ-១៩ នៅក្នុងរយៈពេលនៃការធ្វើដំណើរ។

ការចុះផ្សព្វផ្សាយ និងណែនាំនេះត្រូវបានធ្វើឡើង នៅចំណតរថយន្តក្រុង ចំណតរថយន្តឈ្នួល នៅផ្សារកំពង់ប្រណាក និងនៅអគារសង្កាត់កំពង់ប្រណាក នាថ្ងៃទី១១ធ្នូម្សិលមិញ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ការចុះពង្រឹងផ្សព្វផ្សាយ ណែនាំពីវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ដល់ម្ចាស់យានយន្ត និងអ្នកដំណើរនៅក្នុងពេលនេះ គឺអនុវត្តតាមការណែនាំ ពីសំណាក់សាស្រ្តាចារ្យក្រសួងសុខាភិបាល ក៏ដូចជាមានការចង្អុរបង្ហាញពីសំណាក់អភិបាលខេត្តផងនោះទៀត ទើបរដ្ឋបាលក្រុងព្រះវិហារបានសហការជាមួយមន្ទីរសុខាភិបាលខេត្ត និងមន្ទីរទេសចរណ៍ខេត្ត ក៏នឹងមានការចូលរួមពីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបា
លកំពង់ប្រណាក រួមទាំងសហភាពសហព័ន្ធយុវជនកម្ពុជាក្រុងផងដែរ បានចុះផ្សព្វផ្សាយសេចក្ដីណែនាំ ពីវិធានការ ការពារ ការចម្លងជំងឺកូវីដ-១៩ ចំពោះម្ចាស់រថយន្ត និងអ្នកដំណើរ ដែលស្ថិតនៅទីតាំងមួយចំនួន នៅក្នុងក្រុង និងខេត្ត ។

លោកបន្តថា ក្រុមការងារបានធ្វើការណែនាំ ដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់រថយន្តធ្វើអាជីវកម្ម លើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ អ្នកបើកបរ និងអ្នកបម្រើភ្ញៀវលើរថយន្តដឹកអ្នកដំណើរ ព្រមទាំងប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ ដែលត្រូវធ្វើដំណើរពីគ្រប់ភូមិសាស្រ្ត ក្នុងខេត្តព្រះវិហារ ឆ្ពោះទៅ និងវិលត្រឡប់មកពីរាជធានីភ្នំពេញ ក៏ដូចជាទៅមកតាមបណ្តាខេត្តនានាទៀត ត្រូវអនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួនទៅតាមគោលការណ៍ណែនាំ និងវិធានការការពារជំងឺកូវីដ-១៩ ជាពិសេស ការទប់ស្កាត់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។

លោកបន្តទៀតថា ក្រុមការងារបានណែនាំដល់ម្ចាស់យានយន្ត ត្រូវបើកបង្អួចរថយន្តឲ្យខ្យល់ចេញចូល «ដោយមិនប្រើម៉ាស៊ីនត្រជាក់» អ្នកដំណើរ និងអ្នកបើកបរទាំងអស់ ត្រូវពាក់ម៉ាស់ ដើម្បីជៀសវាងការចម្លងជាយថាហេតុ នៃជំងឺផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ផងទៀត ត្រូវសម្អាតរថយន្តជាប្រចាំ ដោយប្រើទឹកសាប៊ូ និងជូតអាល់កុលតាមកៅអីអង្គុយក្នុងរថយន្ត ម្ចាស់រថយន្តត្រូវវាស់កម្ដៅ ត្រូវមានទឹកអាល់កុល ឬជែលអាល់កុលឲ្យអ្នកដំណើរលាងដៃពេលឡើង លើរថយន្ត។ ចំពោះអ្នកបើកបររថយន្តទាំងអស់បើមានរោគសញ្ញាផ្ដាសាយដូចជា ក្ដៅខ្លួន ឈឺបំពង់ក ហៀសំបោរ ឬពិបាកដកដង្ហើមត្រូវផ្អាកការបើកបរ ជាបណ្ដោះអាសន្ន រួចអញ្ជើញទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យសុខភាព ដែលជាកិច្ចការងារដ៏ចាំបាច់បំផុត៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
395 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3132 នាក់
ខែនេះ :
9969 នាក់
3 ខែនេះ :
31509 នាក់
សរុប :
487374 នាក់