បាងកក ៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ថៃបានត្រៀមខ្លួនផលិត និងចែកចាយវ៉ាក់សាំងកូវីដ១៩ ឱ្យសមាជិក Acmecs ដែលរួមមានប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ត្រឹមពាក់កណ្តាលឆ្នាំ២០២១។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok post។ការប្រកាសនេះ ធ្វើឡើងក្នុងកិច្ចប្រជុំកំពូល Acmecs កាលពីពុធសប្តាហ៍មុន តាមរយៈប្រព័ន្ធវីដេអូ។ លោកប្រាយុទ្ធ ថា ថៃនឹងជួយពង្រឹងប្រទេសជាសមាជិក Acmecs ជាពិសេសលើសុខភាពសាធារណៈ។ «ថៃនឹងចាត់ទុកឱសថ និងវ៉ាក់សាំងកូវីដ១៩ ជាទំនិញសាធារណៈ ដែលប្រជាជនក្នុងតំបន់មេគង្គ នឹងទទួលបានដោយស្មើភាពគ្នា ក្នុងតម្លៃសមរម្យ»។សូមជម្រាបថា ថៃបានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអង់គ្លេស AztraZeneca ដោយសហការផលិតវ៉ាក់សាំងកូវីដ១៩ នៅក្នុងប្រទេសថៃ ពោលគឺនៅរោងចក្ររបស់ក្រុមហ៊ុន Siam Bioscience Group ក្នុងខេត្ត Pathum Thani ជិតក្រុងបាងកក។ ក្រុមហ៊ុនថៃមួយនេះ ត្រូវបានជ្រើសរើសជាដៃគូរបស់ក្រុមហ៊ុនអង់គ្លេស AstraZeneca សម្រាប់ផលិតវ៉ាក់សាំងចែកចាយក្នុងតំបន់អាស៊ានតែម្តង៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា