ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ខេត្តជាប់លេខ៣ ដែលផលិតស្រូវច្រើនជាងគេរបស់កម្ពុជា នាំចេញស្រូវបានជាង១៣ម៉ឺនតោន
Thu,17 December 2020 (Time 01:39 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 501នាក់)

ភ្នំពេញ ៖ តាកែវគឺជាខេត្តមួយក្នុងចំណោមខេត្តធំៗដែលមានសក្តានុពលលើផលិតកម្មដំណាំស្រូវជាប់ចំណាត់លេខ១ ចំនួន៨ឆ្នាំ ចំណាត់ថ្នាក់លេខ២ ចំនួន៨ឆ្នាំ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឆ្នាំចុងក្រោយ ហើយក៏ជាខេត្តមួយមានច្រកនាំចេញផលស្រូវធំមួយទៅកាន់ប្រទេសជិតខាង តាមមធ្យោបាយផ្លូវទឹក និងផ្លូវគោក។

ក្នុងឆ្នាំ២០២០ នេះ យោងតាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត កាលពីថ្ងៃទី១៥ ខែធ្នូ បានឲ្យដឹងថា តួលេខក្នុងផែនការបង្កបង្កើនផលស្រូវរដូវរស្សាមានផ្ទៃដីសរុបចំនួន ១៨០ ០០០ហ.ត អនុវត្តបានចំនួន ២០៩ ៣៧៣ ហិកតា ស្មើ ១១៦% ទិន្នផល ៣,៤ត/ហ.ត ទទួលបានបរិមាណផលសរុបចំនួន ៧១១ ៤២៣ត លើសឆ្នាំមុនចំនួន ៣៥ ៣៧២ត។

ដោយឡែកចំពោះស្រូវប្រាំងវិញ តួលេខក្នុងផែនការមានចំនួន ៨០ ០០០ ហ.ត អនុវត្តបានចំនួន ១០១ ៥១១ហ.ត ស្មើនឹង ១២៧% ទទួលបានទិន្នផល ៤,៨៩៨ត/ហ.ត បរិមាណផលសរុបទចំនួន ៤៩៧ ២០១ត តិចជាងឆ្នំាមុន ៦ ៦៨៤ត (បញ្ហាមកពីខ្វះទឹកមិនអាចធ្វើលើកទី២ បាន)។

ការនាំចេញ ខេត្តតាកែវមានច្រកនាំចេញផលស្រូវសំខាន់ៗចំនួន៤ទៅកាន់ប្រទេសជិតខាង គឺច្រកកំពង់ទូកអង្គរបុរី ច្រកកំពង់អំពិល ច្រកភ្នំដិន ច្រកដើមដូង និងប្រឡាយ៩២។ គិតមកទល់ថ្ងៃទី១៥ ខែធ្នូ ផលស្រូវចំនួន១៣៦ ៨៥២តោន ត្រូវបាននាំចេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
212 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
2949 នាក់
ខែនេះ :
9786 នាក់
3 ខែនេះ :
31326 នាក់
សរុប :
487191 នាក់