ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ថ្ងៃទី​១៨​នេះ​អ្នកជា​សះស្បើយ​ពី​កូ​វីដ​១៩​ចំនួន​១៧​នាក់​អត់​មាន​អ្នក​ឆ្លង​ថ្មី​ខណៈ​កំពុង​ព្យាបាល​២១​នាក់​
Fri,18 December 2020 (Time 03:02 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 491នាក់)

ភ្នំពេញ​៖​ក្រសួងសុខាភិបាល​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​កាលពី​ថ្ងៃទី​១៧​ខែធ្នូ​ឆ្នាំ​២០២០​។​គឺ​អ្នកជំងឺ​កូ​វីដ​១៩​ចំនួន​១៧​នាក់​បានជា​សះស្បើយ​និង​មិនមាន​អ្នក​ឆ្លង​ថ្មី​ទេ​ខណៈ​អ្នក​កំពុង​ព្យាបាល​២១​នាក់​។​

​ក្រសួង​បញ្ជាក់ថា​៖​អ្នក​ទាំង​១៧​នាក់​មាន​៖១៖​បុរស​អាយុ​២០​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​ជា​បុគ្គលិក​ហាង​Pedro​ផ្លូវ​ព្រះសីហនុ​។​២៖​ស្ត្រី​អាយុ​២៤​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​ជា​បុគ្គលិក​ហាង​Pedro​ផ្លូវ​ព្រះសីហនុ​។​៣៖​ស្ត្រី អាយុ​២៣​ឆ្នាំ ស្នាក់នៅ​ភូមិ​សន្សំ​កុសល​២ សង្កាត់​បឹងទំពន់​១​ខណ្ឌមានជ័យ​ជា​បុគ្គលិក​ហាង​Pedro​ផ្លូវ​ព្រះសីហនុ​។

​៤៖​ស្ត្រី​អាយុ​៣៦​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ជ្រាវ​ក្រុង​សៀមរាប​ខេត្តសៀមរាប​ជា​កូនស្រី​ច្បង​របស់​អគ្គនាយក​ពន្ធ​នាគារ​និង​ជា​អ្នកធ្វើការ​នៅ​ពន្ធនាគារ​ខេត្តសៀមរាប​។​៥៖​បុរស​អាយុ​២៣​ឆ្នាំ​ស្នាក់នៅ​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​ត្រូវជា​ក្មួយប្រុស​របស់​អ្នកបើកបរ​ឲ្យ​អគ្គនាយក​ពន្ធនាគារ​។​

៦៖​កុមារា​អាយុ​៧​ឆ្នាំ​ស្នាក់នៅ​សង្កាត់​និរោធ​ខណ្ឌ​ច្បារអំពៅ​ត្រូវជា​ក្មួយប្រុស​របស់​អ្នកបើកបរ​ឲ្យ​អគ្គនាយក​ពន្ធនាគារ​។​៧៖ បុរស​អាយុ​៣៩​ឆ្នាំ និង​កូនប្រុស​អាយុ​៣​ឆ្នាំ ស្នាក់នៅ​បុរី លឹម ឈាង​ហាក់ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ក​ហាង​កុំ​ព្យួរ​ទ័​រ ឈ្មោះ​ឌី​ម កុំ​ព្យួរ​ទ័​រ ផ្លូវ​ព្រះសីហនុ​។​

៨៖ ស្ត្រី​អាយុ​២២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​៩៖ បុ​រអា​យុ ២១ ឆ្នាំ ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ ជា​បុគ្គលិក​ហាង Carl’s Jr Burger ទួល​ទំពូង​។​

១០៖​ស្ត្រី​អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ចាកអង្រែលើ​ខណ្ឌមានជ័យ​ជា​មន្ត្រីរាជការ​នៅ​ក្រសួងមហាផ្ទៃ​បាន​ចូល​ហាង​Zando​សាខា​បឹង​កេងកង​។​១១៖​បុរស​អាយុ​២២​ឆ្នាំ​ស្នាក់នៅ​សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ ជា​និស្សិត​ច្បាប់ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច បាន​ចូល​ហាង Zando សាខា​បឹង​កេងកង​។​

១២៖ ស្ត្រី​អាយុ​៣៥​ឆ្នាំ​ស្នាក់នៅ​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ បាន​ចូល​ហាង Pedro ផ្លូវ​ព្រះសីហនុ​។​១៣៖ បុរស​អាយុ​២០​ឆ្នាំ ស្នាក់នៅ​ភូមិ​ថ្មី សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ។​

១៤៖ ស្ត្រី​អាយុ​៣៣​ឆ្នាំ​ស្នាក់នៅ​សង្កាត់​ព្រែក​ឫស្សី​ក្រុង​តាខ្មៅ​ខេត្តកណ្តាល​ជា​បុគ្គលិក​ហាង Pedro​ផ្លូវ​ព្រះសីហនុ​។​១៥៖​បុរស​ជនជាតិខ្មែរ​-​អាមេរិក​អាយុ​៥៦​ឆ្នាំ​ស្នាក់នៅ​បុរី​លឹម​ឈាង​ហាក់​ផ្លូវ​វេ​ង​ស្រេង​បានធ្វើ​ដំណើរ​មកពី​អាមេរិក​បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន​មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​១៦៖​បុរស​អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​ឃុំ​ទួល​ព្រិច​ស្រុក​អង្គស្នួល ខេត្តកណ្តាល ជា​អ្នកធ្វើដំណើរ​មកពី​ប្រទេស​ជប៉ុន ឆ្លងកាត់​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​សូមជម្រាបថា​៖​គិត​ត្រឹម​ម៉ោង​៧៖០០​នាទី​ព្រឹក​ថ្ងៃទី​១៨​ខែធ្នូ​ឆ្នាំ​២០២០​នេះ​នៅ​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​៣៦២​នាក់​.​ព្យាបាល​ជាសះស្បើយ​ចំនួន​.៣៤១​នាក់​និង​អ្នក​កំពុង​ព្យាបាល​នៅសល់​២១​នាក់​ទៀត​៕

ព័ត៌មានគួរចាប់អារម្មណ៍

សហគ្រាសផលិតទឹកក្រូច និងទឹកផ្លែឈើយីហោ(ប៊ី ស្មាត) គឃ្លើនមិនស្តាប់ការណែនាំរបស់មន្ទីរបរិស្ថាន (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

(ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចចាប់ខ្លួនបានមេខ្លោងចំនួន ១០នាក់ ជុំវិញករណីកាប់ទន្ទ្រានដីរដ្ឋ និងដកហូតដីជាង ៧ ពាន់ហិកតា នៅខេត្តស្ទឹងត្រែង (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ចេញញតិ្តប្រកាសគាំទ្រយ៉ាងពេញទំហឹង ការអនុវត្តគម្រោងជីកព្រែកហ្វូណន-តេជោ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
168 នាក់
សប្តាហ៍នេះ :
4387 នាក់
ខែនេះ :
16432 នាក់
3 ខែនេះ :
38354 នាក់
សរុប :
404928 នាក់