ក្រចេះ៖មេឈ្មួញដ៏ធំល្បីឈ្មោះម្នាក់សុំមិនបញ្ចេញឈ្មោះនៅតែកាងរថយន្តដឹកឈើពីភូមិអូរព្រះឃុំអូរគ្រៀងស្រុកសំបូរខេត្តក្រចេះទៅប្រទេសវៀតណាម។ឈើប្រណីតដែលមេឈ្មួញម្នាក់នេះកាងទៅនោះមិនក្រោមពី១០ទៅ២០តោនទេក្នុងមួយថ្ងៃៗ។ប្រភពព័ត៌មានបានឱ្យដឹងថាៈកាលពីថ្ងៃទី១៧និង១៨ខែធ្នូឆ្នាំ២០២០មេឈ្មួញរូបនោះឱ្យកូនចៅដឹកឈើទៅប្រទេសវៀតណាមកាត់តាមស្រុកស្នួលខេត្តក្រចេះមិនក្រោម២០ទៅ៣០តោនទេ។មេឈ្មួញរូបនេះចំណាយប្រាក់រាប់ម៉ឺនដុល្លារក្នុងការរត់ការតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើជាថ្នូរមិនឱ្យបង្ក្រាបរថយដឹកឈើរបស់ខ្លួន។ប្រភពបានឱ្យដឹងទៀតថាទីតាំងស្តុកឈើប្រណីតមានលំនៅស្ថានមួយកន្លែងដែលព័ទ្ធរបងជិតឃើញមានរថយន្តស៊េរីទំនើបចេញចូលទាំងយប់ទាំងថ្ងៃស្ថិតនៅផ្លូវជាតិលេខ៧បង្គោលគីឡូលេខ៤២៧ភូមិអូរព្រះឃុំអូគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ។ប្រភពដដែលបានបន្តថាៈមានរថយន្តសេរីទំនើបជាច្រើនគ្រឿងដឹកឈើចេញពីស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងយកមកទម្លាក់នៅផ្ទះមេឈ្មួញនេះដើម្បីបន្តទៅឱ្យថៅកែវៀតណាម។ឈ្មួញឈើនេះមានសំណុំរឿងរាប់មិនអស់នៅតែគេចផុតពីច្បាប់រកស៊ីសុខស្រួលបានរាល់ថ្ងៃ។រីឯសមត្ថកិច្ចវិញសូម្បីតែរបងផ្ទះមេឈ្មួញនេះក៏មិនហ៊ានទៅក្បែរផងព្រោះខ្លាចចាញ់បាមី។ប្រភពបានឱ្យដឹងទៀតថានៅក្នុងខេត្តក្រចេះមានសមត្ថកិច្ចតាំងពីមេព្រៃ,កងរាជអាវុធហត្ថលើផ្ទៃប្រទេស,បរិស្ថាន,នគរបាល,កងរាជអាវុធហត្ថ,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តក្រចេះមិនអាចបង្ក្រាបមេឈ្មួញនេះបានឡើយ៕
ព័ត៌មានគួរចាប់អារម្មណ៍
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)
សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)
សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()
អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)
វីដែអូ
ចំនួនអ្នកទស្សនា