ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ទេសរដ្ឋមន្រ្តី លី ធុជ ៖ សម្តេចតេជោបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីរក្សាសន្តិភាព សុខភាព និងសេដ្ឋកិច្ចជូនប្រជាពលរដ្ឋកម្ពុជា
Sat,19 December 2020 (Time 04:08 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 495នាក់)

ខេត្តស្វាយរៀង ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួលបានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក សំ នីតូ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំស្វាយចេក ស្រុករំដួល នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នៅសាលាឃុំស្វាយចេក។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខា រ៉ាម អភិបាលស្រុក លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ លោកមេឃុំលោកលោកស្រីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងប្រជាពលរដ្ឋដែលពាក់ព័ន្ធជាច្រើនរូបផងដែរ។

ឯកឧត្តម លី ធុជ បានថ្លែងពាំនាំនូវការសាកសួរសុខទុក្ខ និងនឹករលឹករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនចំពោះក្រុមប្រឹក្សាឃុំ មេភូមិ និងមន្រ្តីរាជការទាំងអស់ ក្នុងឃុំស្វាយចេក ស្រុករំដួល ខណៈដែលសម្តេចតេជោបានលះបង់សេចក្ដីសុខផ្ទាល់ខ្លួនដើម្បីរក្សាសន្តិភាព សុខភាព និងសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា។

ក្នុងនាមតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ បានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ឃុំស្វាយចេក ត្រូវបន្តផ្សព្វផ្សាយនូវគោលនយោបាយ និងសមិទ្ធផលនានារបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាន ព្រមទាំងបន្តលើកកម្ពស់ការជឿទុកចិត្ត និងសេចក្ដីសង្ឃឹមជូនប្រជាពលរដ្ឋ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានលើកឡើងអំពីវីរភាពអង់អាចក្លាហានរបស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការប្រឡូកចូលសមរភូមិសង្គ្រាមចាប់តាំងពីមានកងទ័ពតិចតួច រហូតគ្រប់គ្រងប្រទេសទាំងមូល ការស្វែងរកសន្តិភាព និងការជួយសង្រ្គោះប្រជាពលរដ្ឋ ក្នុងនោះរួមមានទាំងការងារប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ-១៩ផងដែរ។

ជាមួយគ្នានោះឯកឧត្តមលី ធុជក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការចាត់វិធានការយ៉ាងមានប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឹឆ្លង កូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍ ២៨ វិច្ឆិកា” ដើម្បីរក្សាសុខភាព និងសេដ្ឋកិច្ចជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
616 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3353 នាក់
ខែនេះ :
10190 នាក់
3 ខែនេះ :
31730 នាក់
សរុប :
487595 នាក់