ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ឮ១០០ដង មិនស្មើនឹងបានឃើញ១ដង!
Tue,22 December 2020 (Time 06:03 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 469នាក់)

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ មានលេខទូរស័ព្ទមួយ តាំងខ្លួនជា បុគ្គលិកទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា “ខ្ញុំបាទ ប៉ែន នួន ខ្វះខាតផ្ទាល់ខ្លួន ប្រពន្ធរបស់ខ្ញុំ (ឆ្លងទន្លេ) ខ្វះខាតសុំ ឯកឧត្តម បានចំនួន (៤០ម៉ឺនរៀល) សូមឯកឧត្តមមេត្តាជួយខ្ញុំបាទផង សូមអរគុណ” ព្រមទាំងផ្ញើភ្ជាប់ជាមួយបណ្ណសារព័ត៌មាន ដែលមានឈ្មោះ និងរូបថត ប៉ែន នួន ផងដែរ។

ដោយមានការសង្ស័យ មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆែកសួរទៅកាន់ប្រធានព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បញ្ជាក់ថា សាម៉ីខ្លួន ឈ្មោះ ប៉ែន នួន គឺជាអតីតសហការីឆ្លើយឆ្លងព័ត៌មានទូរទស្សន៍អប្សរាប៉ុស្ត៍លេខ១១ ពុំដឹងរឿងអ្វីទេ ឯអ្នកដែលយកបណ្ណព័ត៌មានដែលមានឈ្មោះនិងរូបថតរបស់ ប៉ែន នួន ទៅដើរសុំលុយនោះ គឺជាជនក្លែងបន្លំប៉ុណ្ណោះ ព្រោះកន្លងមកក៏ធ្លាប់មានថ្នាក់ដឹកនាំអង្គភាពមួយធ្លាប់បានឆែកសួរមកម្តងដែរ ដោយមានគេបន្លំយក ឈ្មោះ ប៉ែន នួន នេះ ទៅស្នើសុំលុយដូចគ្នា។

បន្ទាប់ពីបានទទួលព័ត៌មានរួចហើយ លោកមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើវិធានការជំនាញ អូសទាញជនក្លែងបន្លំរូបនោះមកជួប ហើយក៏មានបុរសម្នាក់ បានទៅដល់មែន ទើប កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសនោះ ដើម្បីសួរនាំ។ បុរសនោះ ក៏បានឆ្លើបប្រាប់ថា រូបគាត់ គ្រាន់តែមកជំនួសគេប៉ុណ្ណោះ រីឯអ្នកដែលប្រើគាត់មក មានឈ្មោះថា ជុំ សុភាព ជាចាងហ្វាង កាសែតរស្មីខ្មែរ បានឲ្យខ្លួនកាន់ទូរស័ព្ទមកជំនួស ដែលទូរស័ព្ទនោះ គឺជាលេខទូរស័ព្ទ ដែលតាំងខ្លួនថាឈ្មោះ ប៉ែន នួន ពិតប្រាកដមែន។

នៅក្នុងទូរស័ព្ទនោះ ក៏មានសារទំនាក់ទំនង ប្រើបណ្ណព័ត៌មានផ្សេងៗ ផ្ញើទៅ ស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និងអាជីវករ ជាច្រើន ដើម្បីសុំប្រាក់ និងមានរូបភាព បណ្ណព័ត៌មានរបស់អ្នកព័ត៌មានជាច្រើនទៀត សង្ស័យត្រូវបានឈ្មោះ ជុំ សុភាព យកទៅប្រើប្រាស់ដូចគ្នា ដូចករណីប្រើបណ្ណរបស់ឈ្មោះ ប៉ែន នួន ផ្ញើទៅកាន់ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមទាន់ជាន់កែង វែកមុខដឹងថា ជាជនក្លែងបន្លំ យកឈ្មោះអ្នកដ៏ទៃដើរសុំលុយផ្តេសផ្តាស់ ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សាម៉ីខ្លួនដែលមិនដឹងអី ក៏ដូចជាប៉ះពាល់ដល់អ្នកសារព័ត៌មាន មានវិជ្ជាជីវៈដ៏ទៃទៀតផងដែរ។

បច្ចុប្បន្ន ឈ្មោះ ជុំ សុភាព បានគេចខ្លួនបាត់ទៅហើយ សមត្ថកិច្ចកំពុងស្រាវជ្រាវស្វែងរក៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
42 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1247 នាក់
ខែនេះ :
6769 នាក់
3 ខែនេះ :
17669 នាក់
សរុប :
329215 នាក់