ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
មន្រ្តីជំនាញណែនាំអាជីវករដែលលក់បន្លែ ផ្លែឈើ និងផលិតផលសម្រេចឲ្យប្រាប់ពីប្រភពពិតប្រាកដដល់អ្នកទិញ
Tue,22 December 2020 (Time 06:07 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 513នាក់)

ខេត្តមណ្ឌលគិរី ៖ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ លោក ណាល់ វិចិត្រ ប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្តមណ្ឌលគិរី (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាព ផលិតផល ទំនិញវេចខ្ចប់ គ្រឿងកំប៉ុង ម៉ាស់ អាល់កុល ជែលលាងដៃសម្លាប់មេរោគ និងស្រាវជ្រាវផលិតផលបារីម៉ាក Jet ក្នុងផ្សារសែនមនោរម្យ តាមម៉ាត ហាងលក់ទំនិញ និងឱសថស្ថានជុំវិញផ្សារសែនមនោរម្យ ស្ថិតក្នុងសង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ។

លោក ណាល់ វិចិត្រ បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញ និងចំណីអាហារនាពេលនេះ ក្នុងគោលបំណងដើម្បីធានាបានសុវត្ថិភាពម្ហូបអាហារ ព្រោះវាមានសារសំខាន់ ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃ។ ហើយការទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាព គឺជាកត្តាចំបងនៃភាពរស់រាននៃជីវិត។ មន្រ្តីជំនាញ បានបញ្ជាក់ថា ការចុះពិនិត្យទំនិញ និងបន្លែ ផ្លែឈើជាច្រើនមុខនេះ ជាលទ្ធផល តម្លៃម៉ាស ជែល និងអាល់កុល នៅលក់មានការឡើងថ្លៃបន្តិចបន្តួច ក្នុងអំឡុងពេលដែលត្រូវធ្វើចត្តាឡីស័ក តែពេលនេះត្រលប់មកសភាពដូចធម្មតាវិញហើយ ដោយឡែក បារីម៉ាកJet មិនមានចរាចរលក់ក្នុងខេត្តឡើយ។

លោក ណាល់ វិចិត្រ បានណែនាំអាជីវករដែលលក់បន្លែ ផ្លែឈើ និងផលិតផលសម្រេច ឲ្យប្រាប់ពីប្រភពពិតប្រាកដដល់អ្នកទិញ ចៀសវាងការក្លែងបន្លំ ប្រភព ជាពិសេសគឺការយកឈ្មោះ ” មណ្ឌលគីរី ” មកប្រើប្រាស់ ដែលអាចជាការនាំឲ្យខូចឈ្មោះដល់ផលិតជាទូទៅក្នុងខេត្ត ហើយក៏សូមឲ្យអាជីវករទាំងអស់ ត្រូវរក្សាទុកទំនិញឲ្យមានសណ្តាប់ធ្នាប់ល្អ និងពិនិត្យមើលកាលបរិច្ឆេទ មុននឹងទិញទំនិញមកលក់បន្ត និងការទទួលខុសត្រូវតាមផ្លូវច្បាប់ របស់អ្នកលក់អំពីផលិតផល ទំនិញ ម្ហូបអាហាររបស់ខ្លួន និងជាពិសេស ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជានិច្ច តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយពាក់ម៉ាស និងលាងដៃឲ្យបានញឹកញាប់ រក្សាគម្លាត និងមិនត្រូវប្រមូលផ្តុំគ្នាច្រើន ដើម្បីរួមគ្នាការពារជំងឺកូវីដ១៩ ទាំងអស់គ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
613 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3350 នាក់
ខែនេះ :
10187 នាក់
3 ខែនេះ :
31727 នាក់
សរុប :
487592 នាក់