ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
ថៃ​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញ​នៅតាម​ព្រំដែន​ក្នុងស្រុក​ថ្មពួក​ក្រោយពី​មានការ​ស្នើសុំ​ពី​​កម្ពុជា
Wed,23 December 2020 (Time 02:06 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 530នាក់)

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ លោក​វរសេនីយ៍ទោ ខៃ ខែត្រ ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​បឹង​ត្រកួន រួមជាមួយ​កម្លាំងចំរុះ បាន​ចុះ​ត្រួតពិនិត្យ​មើល​ភាគី​ថៃ ចុះ​រុះរើ​ស្លាក​សញ្ញា​ដោះមីន នៅ​ចន្លោះ​បង្គោល​សីមា​២៧-២៨ ក្នុងភូមិ​សាស្ត្រ ភូមិ​ថ្ម​រមៀល​ខាងលិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ទល់​ជាមួយ​ភូមិសាស្ត្រ​ភូមិ​២ ឃុំ​ណង​វែង ស្រុក​ឡាក់​ហាន់​សាយ ខេត្ត​បូរី​រ៉ាំ​។​

​ការចុះ​ត្រួតពិនិត្យ​ថៃ​រុះរើ​ស្លាកសញ្ញា​មីន​ពេលនេះ​ធ្វើទៅ​តាម​សំណើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន មេបញ្ជាការរង និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ ដែល​បានស្នើ​ឲ្យ​ភាគី​ថៃ​ចុះ​រើ​ស្លាក​សញ្ញា​មីន ដែល​ពួកគេ​បាន​ដោះ​រួច​ចូល​មកលើ​ខ្សែបន្ទាត់​ព្រំដែន ១៨៩​ម៉ែត្រ​។​
​មន្ត្រី​យោធា​ជាន់ខ្ពស់​យោធភូមិភាគ​ទី​៥ បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា​ តាម​សំណើ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ទើប​ថ្ងៃនេះ​ភាគី​ថៃបាន​ជួប​ជាមួយ​ភាគី​កម្ពុជា ហើយ​យល់​ព្រមធ្វើ​ការរុះរើ​ស្លាកសញ្ញា​មីន​ចំពោះមុខ​ភាគី​កម្ពុជា​ភ្លាមៗ​។​បន្ត​មក​ថៃ​ក៏បាន​ស្នើសុំ​ឲ្យ​ភាគី​ទាំងសងខាង កំណត់​ពេលវេលា​ជួបជុំគ្នា​ដើម្បី​ពិភាក្សា​ការងារ​ផ្សេង​អំពី​សន្តិសុខ​ព្រំដែន​ក្នុង​រយៈពេល​១​ខែម្តង​។

​សូមបញ្ជាក់ថា​ ​កាលពី​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅ កម្ពុជា​បាន​រុះរើស្លាកសញ្ញា​មីន​ដែល​ថៃ​បោះ​ចូល​លើ​ខ្សែបន្ទាត់​ព្រំដែន​ក្នុង​ចន្លោះ​បង្គោល ៣២-៣៣ រួច​ម្ដងមកហើយ ក្រោយពី​ភាគី​កម្ពុជា​ស្នើសុំ​ទៅ​ភាគី​ថៃ ហើយ​ភាគី​ថៃ​មិនបាន​ឆ្លើយតប​នឹង​ចូលមក​រុះរើ​។ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន ក៏បាន​ផ្តាំផ្ញើ​ការ​អរគុណ​ដល់​កម្លាំង​ថៃ ដែល​បាន​គោរព​កិច្ចសន្យា​របស់ខ្លួន​ខាង​លើ​នេះ​។​
​កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០២០ ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បានដាក់​ឱសានវាទ​ទៅ​ភាគី​ទាហាន​ថៃ នៅក្នុង​កិច្ចប្រជុំ​មួយ ដោយ​ឲ្យ​ភាគី​ថៃ​រុះរើ​រាល់​ស្លាក​សញ្ញា​មីន និង​ខ្សែ​ក្រហម​ដោះមីន ចេញពី​តំបន់​ចន្លោះ​បង្គោល​សី​ម៉ា​លេខ​៣២ និង​លេខ​៣៣​។​

​ឧ​ត្ត​ម​សេនីយ៍​ទោ សេង ធា​រិ​ន បាន​ប្រាប់​ឲ្យ​ក្រុមការងារ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ជូនដំណឹង​ដល់​ភាគី​ថៃឲ្យ​រុះរើ​ស្លាក​សញ្ញា​មីន​ចេញ​ឲ្យ​អស់ ក្នុង​រយៈពេល​២​ថ្ងៃ គិត​ចាប់ពី​ថ្ងៃនេះ​ទៅ​។ បើ​រយៈពេល​២​ថ្ងៃ មិន​ធ្វើ​ការរុះរើ​​ទេ កម្លាំង​ឈរជើង​នៅ​ទីនោះ នឹងធ្វើ​ការរុះរើ​ដោយ​ខ្លួនឯង ហើយ​រាល់​សកម្មភាព​ផ្សេងៗ តាម​បណ្តោយ​ព្រំដែន សូម​ភាគី​ថៃ​ជូនដំណឹង​គ្នា​ទៅវិញទៅមក ប៉ុន្តែ​ក្រោយ​ការស្នើសុំ​នោះ និង​ដល់​ថ្ងៃ​កំណត់​ក៏​ថៃ​មិនទាន់បាន​រុះរើ​ស្លាក​សញ្ញា​ដោះមីន​ចេញ​ផងដែរ​ទេ ទើបតែ​ថ្ងៃនេះ​ទាហាន​ថៃ​បានសម្រេច​រុះរើ​តែម្តង​៕

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សមត្ថកិច្ចរកឃើញទីតាំងលាក់ឈើខុសច្បាប់កប់ក្នុងដីនៅខេត្តមណ្ឌលគីរី ()

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ (ហង្សនាគ០១)

ព័ត៌មានគួរចាប់អារម្មណ៍

សាលារៀនចំនួន ៧៦ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ គាំទ្រពេញបេះដូង ចំពោះសមិទ្ធផលរបស់ក្រសួងបរិស្ថានរយៈពេលជាងមួយឆ្នាំ ()

ព័ត៌មានគួរចាប់អារម្មណ៍

អ្នកមានលុយមានឥទ្ធិពលដាក់បណ្តឹងតែ ១ខែ ១ថ្ងៃតុលាការចេញសាលក្រម រីឯយាយចាស់ម្នាក់ដាក់បណ្តឹងដល់ស្លាប់ខ្លួនទៅហើយនៅតែពុំបានយុត្តិធម៌ (ហង្សនាគ០១)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
528 នាក់
ម្សិលមិញ :
145 នាក់
សប្តាហ៍នេះ :
3265 នាក់
ខែនេះ :
10102 នាក់
3 ខែនេះ :
31642 នាក់
សរុប :
487507 នាក់