ថ្ងៃច័ន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ ហង្សនាគ!
សមត្ថកិច្ចប្រកាសរកសាច់ញាតិបុរសម្នាក់ដែលត្រូវរថយន្តបុកស្លាប់នៅស្រុកស្វាយទាប
Fri,25 December 2020 (Time 03:17 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 480នាក់)

ខេត្តស្វាយរៀង ៖ បុរសម្នាក់ដើរឆ្លងថ្នល់មិនបានប្រុងប្រយ័ត្នត្រូវរថយន្តបុកស្លាប់ភ្លាមៗនៅហ្នឹងកន្លែងហើយជនបង្កបានបើករថយន្តគេចបាត់ស្រមោលបន្សល់ទុកជនរងគ្រោះដេកស្លាប់នៅលើចិញ្ចើមថ្នល់គួរឲ្យសង្វេក។ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង៦ និង៥១នាទីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៤៣/១៤៤ស្ថិតក្នុងភូមិដើមពោធិ៍ឃុំកណ្តៀងរាយស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះដើរឆ្លងថ្នល់ជាតិលេខ១ ពីជើងទៅត្បូង ស្របពេលនោះក៏មានរថយន្ត០១គ្រឿង មិនស្គាល់ម៉ាក បានបើកពីទិសខាងកើតទៅលិចយ៉ាងលឿន ហើយបានបុកជនរងគ្រោះដែលកំពុងដើរថ្មើរជើងឆ្លងកាត់ថ្នល់ពីជើងទៅត្បូង ពេញទំហឹងខ្ទាតប៉ើងជាង១០ម៉ែត្របណ្តាលឲ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងតែម្តង។ ចំណែតរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនទៅទឹសខាងលិចបាត់ស្រម៉ោលគ្មានអ្នកណាស្គាល់អត្តសញ្ញាណទេ។ជនរងគ្រោះឈ្មោះសុខ សឿយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើតនៅភូមិផ្លូវលាវ ឃុំប្រាសាទស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានស្លាប់នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបន្តទៀតថា ជនរងគ្រោះដែលស្លាប់ គឺមិនទាន់មានអ្នកស្គាល់សាច់ញាតិដើម្បីផ្តល់ព័ត៌មានឲ្យបានដឹងមកទទួលយកសពទៅធ្វើបុណ្យទេដូច្នេះសមត្ថកិច្ចបានយកសពទៅរក្សាទុកនៅវត្តពោធិ៍បន្ទាយភូមិបន្ទាយឃុំកណ្តៀងរាយស្រុកស្វាយទាបរង់ចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

ព័ត៌មានគួរចាប់អារម្មណ៍

បន្តរកឃើញករណីជំងឺកូវីដ-១៩​សរុបចំនួន​៤៨០នាក់និងចំ​នួនជា​សះស្បើយសរុប​កើន​៨១៧០នាក់​ខ​ណៈ​​​​​​​​​​​​​​​​​ស្លាប់ថ្មី​៥នាក់ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

វ៉ាក់សាំងកូវីដ១៩ស៊ីណូវ៉ាក់​(Sinovac)ចំនួ​ន៥០ម៉ឺនដូស​ទៀតបាន​មកដល់កម្ពុជា​ហើយ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចប្រធា​នរដ្ឋសភានិ​ងសម្តេចធម្មវិសុទ្ធវង្សាសៅទីហេង​សំរិនអញ្ជើញចា​​ក់វ៉ាក់សាំងកា​រពារជំងឺកូវីដ-​១៩ដូសទី២ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យ និងដោះស្រាយជួសជុលផ្ទះរបស់ប្រជាពលរដ្ឋទទួលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៣២ខ្នង (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
105 នាក់
សប្តាហ៍នេះ :
1268 នាក់
ខែនេះ :
6790 នាក់
3 ខែនេះ :
17690 នាក់
សរុប :
329236 នាក់